ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវសិក្សារចនាសម្ពន្ធគ្រឹះប្រាសាទព្រហ្មកិល
Thu,03 February 2022 (Time 08:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 520នាក់)

ខេត្តសៀមរាប ៖ ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់នៅក្នុងមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ. ទី១២ នៃ គ.ស.។ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយសិក្សាស្រាវជ្រាវពីរចនា សម្ពន្ធគ្រឹះប្រាសាទព្រហ្មកិល មុននឹងឈានដល់ការជួសជុល លើកតម្លៃប្រាសាទនេះឡើងវិញ។

លោក ភឹង តារា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការកំណាយស្រាវជ្រាវនេះដើម្បីសិក្សាពីគ្រឹះរចនាសម្ពន្ធរបស់ប្រាសាទព្រហ្មកិលទាំងមូល។ ក្នុងកិច្ចការធ្វើកំណាយនេះ ក្រុមការងារបានកំណាយចំនួនបីរណ្តៅផ្សេងគ្នា ដោយរណ្តៅទី១ កំណាយសិក្សាស្រាវជ្រាវរចនាសម្ពន្ធខ្លោងទ្វារទី១ចូលប្រាសាទ ទាក់ទងនឹងស្រះទឹកស្ថិតនៅទិសឦសាន ហើយណ្តៅទី២ កំណាយសិក្សាស្រាវជ្រាវរចនាសម្ពន្ធបណ្ណាល័យ ទាក់ទងជាមួយនឹងកំពែងទី១របស់ប្រាសាទ ចំណែករណ្តៅទី៣ កំណាយស្រាវជ្រាវគ្រឹះតួប៉មប្រាសាទ។

បុរាណវិទូរូបនេះបន្តទៀតថា កំណាយស្រាវជ្រាវគ្រឹះប្រាសាទព្រហ្មកិលនេះបង្ហាញថា គ្រឹះខ្លោងទ្វារទី១ ហើយនិងគ្រឹះកំពែងទី១ រួមនឹងគ្រឹះអាគារបណ្ណាល័យផងគឺនៅល្អ ចំណែកគ្រឹះតួប៉មប្រាសាទហាក់ដូចជាស្រុត (ខ្សោយ) ហេតុដូចនេះហើយ ដែលធ្វើឱ្យផ្នែកតួប៉មនៅទិសនិរតីរលំ។

សូមបញ្ជាក់ថា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវនៅប្រាសាទព្រហ្មកិល ចាប់តាំងពីខែតុលា ឆ្នាំ២០២១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងដើមខែកុម្ភៈ ឆ្នាំ២០២២នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
430 នាក់
ម្សិលមិញ :
1702 នាក់
សប្តាហ៍នេះ :
8735 នាក់
ខែនេះ :
29679 នាក់
3 ខែនេះ :
100429 នាក់
សរុប :
1401991 នាក់