វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើងនាពេលថ្មីៗ នេះ ខណៈកូរ៉េខាងជើងអះអាងថា ខ្លួនបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យរដ្ឋមានអាវុធនុយក្លេអ៊ែរអាចបន្តការសាកល្បងរយៈចម្ងាយឆ្ងាយឡើងវិញ។ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង ទាំងអស់សរុបមានចំនួន ៧ លើកមកហើយក្នុងខែ មករានេះ ខណដែលការបាញ់សាកល្បងនូវមីស៊ីលមានទំហំធំបំផុត គឺជាលើកដំបូង ក្រោយខកខានអស់រយៈពេល ៥ ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០១៧ មក។ដោយឡែក កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ត្រូវបានគេរំពឹងថា នឹងធ្វើឡើងដោយបិទទ្វារ នៅថ្ងៃព្រហស្បតិ៍ ហើយវាអាស្រ័យលើប្រទេសរុស្ស៊ី ដែលជាប្រធានក្រុមប្រឹក្សា សម្រាប់ខែកុម្ភៈ ដើម្បីបញ្ជាក់ពីពេលវេលា និងកាលបរិច្ឆេទនៃកិច្ចប្រជុំនេះផងដែរ។សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងជំរុញឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងទីក្រុងព្យុងយ៉ាង ជុំវិញការបាញ់មីស៊ីលនាពេលថ្មីៗនេះ ខណៈដែល កាលពីពាក់កណ្តាលខែ មករា កន្លងទៅ រដ្ឋបាលរបស់លោក Joe Biden បានដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគីមួយលើជនជាតិកូរ៉េខាងជើង ៥ នាក់ រុស្ស៊ីម្នាក់ និងក្រុមហ៊ុនរុស្ស៊ី ជុំវិញការជួយជ្រោមជ្រែងលើកម្មវិធីសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា