ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
Update ៖ អំពើឃាតកម្មទាំងគ្រួសារនៅខេត្តមណ្ឌលគិរី! សមត្ថកិច្ចរកឃើញសពជនរងគ្រោះ២នាក់ទៀត សរុបអ្នកស្លាប់៥នាក់
Fri,04 February 2022 (Time 07:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 497នាក់)

ខេត្តមណ្ឌលគិរី ៖ អំពើឃាតកម្មនៅខេត្តមណ្ឌលគិរី សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះចំនួន២នាក់ទៀត ត្រូវបានរកឃើញក្នុងនោះមានស្រីម្នាក់ ដូច្នេះជនរងគ្រោះដែលស្លាប់មានចំនួន៥នាក់ (ប្រុស៤នាក់ និងស្រីម្នាក់)។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា សមត្ថកិច្ចបានរកឃើញសពជនរងគ្រោះ២នាក់ទៀត ដែលម្សិលមិញមានការអះអាងថា បាត់ខ្លួននោះ។ ជនរងគ្រោះទាំង២នាក់ គឺមានស្រីម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ឆ្លងតាមការស្រាវជ្រាវ ករណីនេះកើតឡើងដោយសារគំនុំ ហើយករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យបន្តនីតិវិធី។

សូមបញ្ជាក់ថា សពជនរងគ្រោះក្នុងគ្រួសារមួយ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃមួយ ស្ថិតនៅចំណុចស្រែម៉ាអ៊ែល ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1515 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6822 នាក់
ខែនេះ :
30525 នាក់
3 ខែនេះ :
108762 នាក់
សរុប :
1139110 នាក់