ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឪពុកម្តាយទៅធ្វើការរោងចក្រ ជីដូនជាប់រវល់ទិញម្ហូប ចៅចុះលេងទឹកបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់
Fri,04 February 2022 (Time 07:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 647នាក់)

ខេត្តស្វាយរៀង ៖ ក្មេងប្រុស២នាក់ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ខណៈឪពុកម្តាយទៅធ្វើការរោងចក្រជីដូនរវល់ទិញម្ហូបមិនមើលក៏នាំគ្នាចុះលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់គួរឲ្យសង្វែកពេកពុន។

ករណីកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងសពជនរងគ្រោះទាំងនោះមាន ៖ ទី១.មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ០៧ឆ្នាំ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រនិងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ និងទី២.មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រនិងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រដែលមានទីលំនៅរួមគ្នាក្នុង ភូមិ សង្គ្រោះ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសាច់ញាតិរបស់កុមារងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតកុមាទាំង២នាក់ និងប្អូនស្រីម្នាក់ទៀតទាំងអស់៣នាក់ ហើយបាននាំគ្នាទៅលេងតាមមាត់ដៀ (ស្រះទឹក) ដែលនៅក្រោយផ្ទះចម្ងាយប្រហែល ១០ ម៉ែត្រក៏បានចុះលេងទឹកក្នុងដៀ២នាក់ (ក្មេងប្រុស) តែក្មេងស្រីអាយុ៣ឆ្នាំមិនបានចុះលេងនោះទេ។

ប្រភពបានបន្តថា ក្មេងស្រីដែលមិនបានចុះលេងឃើញបងៗលង់ទឹកក៏ស្រែយំធ្វើឲ្យភ្ញាក់ផ្អើលដល់ជីដូន និងចៅប្រុសជំទង់រត់ទៅកន្លែងស្រះទឹកឃើញចៅស្រីឈរ និងឃើញស្បែកជើងរបស់ចៅប្រុសទាំងក៏សង្ស័យបានឲ្យចៅប្រុសជំទង់ចុះទៅរាវរកស្រាប់តែប្រទះឃើញក្មេងម្នាក់និងរាវបន្តឃើញម្នាក់ទៀតបណ្តាលឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិជិតនោះមកចោមរោមមើលនិងរាយការណ៍សមត្ថកិច្ច និងនាំគ្នាជួយសង្គ្រោះផងដែរ ប៉ុន្តែអកុសលក្មេងប្រុសទាំ២នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1469 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6776 នាក់
ខែនេះ :
30479 នាក់
3 ខែនេះ :
108716 នាក់
សរុប :
1139064 នាក់