ខេត្តមណ្ឌលគិរី ៖ រថយន្តវេអងដឹកអង្គាមពីលើឈើពីក្រោម បានក្រឡាប់ចេញឈើនៅតាមចិញើមផ្លូវ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវចោមរោមឈរមើល នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៧៦A ត្រង់ចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកវេអង ពាក់ស្លាកលេខស្វាយរៀង3A-0854 ដឹកអង្កាមពីលើ ឈើនៅពីក្រោម ចេញពីស្រុកកោះញែកឆ្លងកាត់ខេត្តមណ្ឌលគិរីឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម មកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តនេះបានចុះចំណោតក៏ដាច់ហ្វ្រាំងជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចេញសុទ្ធតែឈើពេញនៅចិញ្ចើមផ្លូវ។ ប្រភពបានបញ្ជាក់ថា រថយន្ត១គ្រឿងនេះដឹកឈើគ្រឿងផ្ទះ ឈើថ្មីនៅពីក្រោម និងឈើចាស់នៅពីលើ ហើយដាក់អង្កាមពីលើឈើបិទបាំងភ្នែកមហាជន និងសមត្ថកិច្ច សង្ស័យមិនមានច្បាប់ទម្លាប់អ្វីនោះទេ។សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងរថយន្តនេះ មានមនុស្សចំនួន៤នាក់ រួមទាំងអ្នកដំណើរ៣នាក់ ហើយបានស្លាប់ម្នាក់នៅក្នុងគំនរឈើ និងរបួសធ្ងន់៣នាក់ ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះ ប៉ុន្តែអ្នកទាំង៣នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។បច្ចុប្បន្ន រថយន្ត និងឈើត្រូវបានមន្ត្រីបរិស្ថានបានរឹបអូសយកមករក្សាទុកដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា