ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត
Sun,06 February 2022 (Time 08:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 435នាក់)

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅបន្ត ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អភិបាលក្រុង ស្រុកទាំង៥ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានរាយការណ៍ជូនអង្គប្រជុំពីលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល និងបានស្នើសុំបង្កើតលេខាធិការដ្ឋានក្រុមការងារចុះមូលដ្ឋាននៅថ្នាក់ក្រុងស្រុក សម្រាប់ជួយសម្រួលដល់ការងាររបាយការណ៍ និង ការទំនាក់ទំនងរវាងលេខាធិការដ្ឋានថ្នាក់ក្រុងស្រុក ថ្នាក់ខេត្តនិងថ្នាក់រាជរដ្ឋាភិបាល ។ ចំពោះបញ្ហាដែលលើកឡើងនៅក្នុងវេទិកាសាធារណៈកាលពីឆ្នាំ ២០២១ ហើយមិនទាន់បានដោះស្រាយនៅឡើយ ឯកឧត្តមអភិបាលខេត្ត ប្ដេជ្ញាខិតខំដោះស្រាយបញ្ហាដីតំបន់វប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងបញ្ហាសហគមន៍ជនជាតិដើមភាគតិច ខ្លងឡែ និង នៅតំបន់ព្រៃខៀវ ។ ឯកឧត្តម ថង សាវុន ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវចិត្តទុកដាក់គ្រប់គ្រងប្រជាសាស្ត្រឲ្យបានត្រឹមត្រូវ ស្វែងយល់ពីឬសគល់នៃបញ្ហា សំណូមពរ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវជាក់ស្ដែង ក៏ដូចជាសម្រាប់ការរៀបចំផែនការសកម្មភាពសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
សម្រាប់ទិសដៅអនុវត្តការងារឆ្នាំ ២០២២ នេះ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តបន្តធ្វើវេទិកាសាធារណៈ ផឹកខំដោះស្រាយបញ្ហាសំណើរសំណូមពរទំនាស់ដែលប្រជាពលរដ្ឋបានលើកឡើង ដោយធ្វើការសម្របសម្រួលជាមួយមន្ទីរអង្គភាពជុំវិញខេត្តក្រសួងឲ្យកាន់តែមានប្រសិទ្ធភាព ។ បន្តសកម្មភាពបង្ការ ទប់ស្កាត់ បទល្មើសនានានៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសបទល្មើសធនធានធម្មជាតិនិងការទន្ទ្រានដីធ្លីដោយខុសច្បាប់ ។ ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ផ្ដល់នូវសុខដុមនីយកម្មដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យកចិត្តទុកដាក់បំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។

ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ ត្រូវទទួលខុសត្រូវលើសកម្មភាពត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយនានានិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានរបស់ខ្លួនដែលទទួលបន្ទុក និងត្រូវផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយ ប្រជាពលរដ្ឋ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និងកម្មវិធីកំណែទម្រង់ ក៏ដូចជាសភាពការណ៍នៃប្រទេសជាតិនិងសកម្មភាពរីកចម្រើនថ្មីៗនៅតាមមូលដ្ឋាន ។
ឯកឧត្តមប្រធានបានបន្ថែមថា រដ្ឋបាលមូលដ្ឋាន មន្ទីរអង្គភាព ត្រូវលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួន តាមរយៈការបំពេញការងារ ត្រួតពិនិត្យ តាមដាននិងគាំទ្រកម្មវិធីគម្រោង ផែនការសកម្មភាពនានាតាមវិស័យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ឯកឧត្តមប្រធានក្រុមការងារ បានគាំទ្រនូវសំណើរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការស្នើសុំបង្កើតលេខាធិការដ្ឋានក្រុមការងារនៅថ្នាក់ក្រុងស្រុក និង ជំរុញឲ្យក្រុមការងារថ្នាក់ក្រុងស្រុក ថ្នាក់ខេត្តបន្តសហការជាមួយក្រុមការងារថ្នាក់រាជរដ្ឋាភិបាល ចូលរួមពន្លឿនការដោះស្រាយបញ្ហា តំរូវការ សំណូមពរជូនប្រជាពលរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1450 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6757 នាក់
ខែនេះ :
30460 នាក់
3 ខែនេះ :
108697 នាក់
សរុប :
1139045 នាក់