ខេត្តមណ្ឌលគិរី ៖ ដីព្រៃពាកកណ្តាលស្រោងរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រក្រុមហ៊ុន ឧកញ៉ា សេង នៅភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែជាច្រើនគ្រឿងសម្រុកឈូសឆាយ វ៉ៃព្រៃវាត់ទីយកជាកម្មសិទ្ឋ ក្រោមលេសទិញពីប្រជាពលរដ្ឋក ដើម្បីដាំដើមអាកាស្យា។សកម្មភាពទន្ទ្រានដីព្រៃខុសច្បាប់នេះស្របពេល ក្រុមការងារក្រសួងកសិកម្មកំពុងប្រតិបត្តិការដកហូតដីចំការស្រល់ ដែលជនខិលខូចលួចហ៊ុព័ទ្ឋយកជាកម្មសិទ្ឋនៅស្រុកអូររាំងអស់ជិតមួយម៉ឺនហិកតា ដើម្បីរក្សាទុកឲ្យរដ្ឋក្នុងការផ្តល់សិទ្ធិវិនិយោគសម្បទានសេដ្ឋកិច្ច។សេចក្តីរាយការណ៍ថា សកម្មភាពឈួសឆាយដីព្រៃនេះត្រូវបានគេធ្វើតាំងពីអំឡុងឆ្នាំ២០២១ ហើយនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រឿងចក្រជាច្រើនបានបន្តចុះឈួសវ៉ៃពង្រាបព្រៃបន្ថែមទៀត ដែលតាមពាក្យចចាមរាមថា មានទំហំជាង៤ពាន់ហិកតា។ ដីព្រៃនេះគេវាត់ទីយកចាប់ពីចំនុចផ្លូវជាតិលេខ៧៨ជិតព្រំប្រទល់ខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី ដោយរុករានរហូតដល់ព្រំទន្លេស្រែពកមានមានចម្ងាយជាង២០គីឡូម៉ែត្រ។លោក ឌឹម នី អភិបាលស្រុកកោះញែកថា ដីនេះគឺជាកម្មសិទ្ធិឧកញ៉ា តាយ សេង គាត់ទិញពីប្រជាពលរដ្ឋម្នាក់បន្តិចៗ។ដីនេះគេគ្រោងដាំដើមអាកាស្យា ជាប្រភេទដីស្រែ មិនមែនដែនអភិរក្សទេ។តែជាដីកសិកម្ម។ចំណែកខាងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងថា និងឲ្យជំនាញរដ្ឋបាលចុះពិនិត្យ។ប្រភពបានឲ្យដឹងថា ក្នុងតំបន់ដែលគេទន្ទ្រានដីព្រៃនោះ មានភាគតិចណាស់ជាដីស្រែរបស់ពលរដ្ឋ ដីស្រែខ្លះគេទិញ ដីស្រែខ្លះគេច្បាមយក ចំណែកដីមួយភាគធំគឺ គេត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមូលដ្ឋាន គប់គិតគ្នាបំពានយកដីរដ្ឋទុកជាទ្រព្យសម្បត្តិបុគ្គល។ កន្លងមកមានគ្រឿងចក្រធុនយក្សជាច្រើនគ្រឿងត្រូវមន្ត្រីជំនាញចុះចាប់ ប៉ុន្តែមិនបានមួយដង្ហើមចង្រឹតផង បែរជាដោះលែងវិញយ៉ាងរំភើយ។ក្រុមអ្នកតាមដានបញ្ហាបរិស្ថានបានលើកឡើងថា ការមិនអើតពើរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរខេត្តមណ្ឌលគិរី និងជំនាញពាក់ព័ន្ឋទាំងអស់ ទប់ស្កាត់បទល្មើសរុករានដីព្រៃទាន់ពេលទេ ច្បាស់ណាស់ផលវិបាកនិងកើតមាននៅពេលអនាគត។ករណីនេះបើបណ្តែតបណ្តោយតទៅទៀត គឺមិនខុសពីដីនៅតំបន់ជុំវិញទន្លេសាបឡើយ។ក្រុមអ្នកតាមដានបន្តថា ហេតុអ្វីមន្ត្រីជំនាញមានគ្រប់ស្ថាប័ន អាជ្ញាធរគ្រប់គ្រងដែនដីរបស់ខ្លួន លុះត្រាមានបញ្ជា ឬការព្រមានពីសម្តេចតេជោ ទើបនាំគ្នាចុះប្រតិបត្តិការការងារ ម្តេចមិនទប់ស្កាត់មុនពេលគោបាត់ទើបធ្វើរបង។ករណីដីព្រៃរាប់ពាន់ហិកតាត្រូវបានឈូសដួលរាបដល់ដីបែបនេះ គឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើបរិស្ថាន និងជីវចម្រុះ។ទោះជាយ៉ាងណាគិតត្រឹមរសៀល ថ្ងៃទី០៦ កុម្ភៈ ២០២២ អ្នកយកព័ត៌មានមិនទាន់ទទួលបានបកស្រាយណាមួយពីអ្នកតំណាងក្រុមហ៊ុន ដែលបានឈូសឆាយដីនៅស្រុកកោះញែកនេះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា