ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានាធិបតី​បារាំងបង្ហើប​ពី​ភាព​វិជ្ជមានជុំវិញ​វិបត្តិ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ក្រោយ​ជំនួប​ជាមួយ​ពូ​ទីន​
Wed,09 February 2022 (Time 08:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 266នាក់)

ប៉ារីស​ ៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ បន្ទាប់ពី​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​ច័ន្ទ ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន របស់​រុស្ស៊ី ដែល​បានស្នើ​ឱ្យមាន​វឌ្ឍនភាព​មួយចំនួន​នៅក្នុង​កិច្ចចរចា​ថា ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​នឹងមាន​ភាព​វិជ្ជមាន​មួយ​កើតឡើង ជុំវិញ​វិបត្តិ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។

ទន្ទឹម​នោះ លោក ពូ​ទីន បាន​និយាយថា កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​មូ​ស្គូ​លើកដំបូង ដែល​លោក​បាន ធ្វើឡើង​ជាមួយ​មេដឹកនាំ​លោកខាងលិច ចាប់តាំងពី​វិមាន​ក្រឹម​ឡាំង បានចាប់ផ្តើម​ប្រមូលផ្តុំ​កងទ័ព​នៅ​ជិត​ប្រទេសជិតខាង​នេះ គឺមាន​សារសំខាន់ ប៉ុន្តែ​ក៏​ព្រមាន​ម្តង​ហើយ​ម្តងទៀត​អំពី​ការគំរាមកំហែង​នៃ​សង្គ្រាម ប្រសិនបើ​អ៊ុយ​ក្រែ​ន ក្លាយជា​សមាជិក​របស់​អង្គការ​ណា​តូ (NATO) នោះ​។​

ប្រទេស​រុស្ស៊ី ដែល​កំពុងមាន​ឥទ្ធិពល​ខ្លាំង​នៅ​អឺរ៉ុប​ក្រោយ​សង្គ្រាមត្រជាក់ គឺ​ចង់បាន​ការធានា​សន្តិសុខ​ដែល​រាប់ទាំង​ការសន្យា​មិន​ដាក់ពង្រាយ​កងទ័ព​មី​ស៊ី​ល​ជិត​ព្រំដែន​របស់ខ្លួន និង​ការពង្រីក​ផ្នែក​មួយចំនួន​ក្រោយ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​អង្គការ​ណា​តូ​។​

ជាមួយគ្នា​នោះ លោកខាងលិច បាន​តប​ទៅវិញ​ថា ការទាមទារ​របស់​រុស្ស៊ី​នេះ​គឺ​មិន​សមស្រប​នោះទេ ខណដែល​ខ្លួន​កំពុង​រៀបចំ​កិច្ចពិភាក្សា​ស្ដីពី​ការគ្រប់គ្រង​អាវុធ​លើ​រុស្ស៊ី​។​

សូមជម្រាបថា រុស្ស៊ី ដែល​កំពុង​គ្រប់គ្រង​លើ​តំបន់ គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន តាំងពី​ឆ្នាំ ២០១៤ បានផ្ដល់​ការគាំទ្រ​ដល់​ក្រុម​បំបែក​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស និង​ដាក់ពង្រាយ​កម្លាំង​ទ័ព​ប្រហែល ១០ ម៉ឺន​នាក់​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ខណដែល​រុស្ស៊ី នៅតែ​អះអាងថា ខ្ខ្លួន​គ្មាន​បំណង​ចង់​បង្ក​ឲ្យ​មាន​សង្គ្រាម​អ្វី​នោះឡើយ គឺ​គ្រាន់តែ​ចង់បាន​នូវ​ការធានា​សន្តិសុខ​ពី​អាមេរិក ប៉ុណ្ណោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
459 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7239 នាក់
ខែនេះ :
33347 នាក់
3 ខែនេះ :
68750 នាក់
សរុប :
760935 នាក់