ខេត្តមណ្ឌលគិរី ៖ សិក្ខាសាលាស្តីពីការរៀបចំបញ្ជីសារពើភណ្ឌនិងចងក្រងឯកសារមត៍កវប្បធម៌អរូបីដោយមានការចូលរួមពីសហគមន៍ត្រូវបានក្រសួងវប្បធម៌សហការជាមួយអង្គការយូនីស្កូប្រារព្ឋឡើងនៅព្រឹកថ្ងៃទី៩មីនា២០២២នៅសាលប្រជុំសណ្ឋាគារពេជ្រាដាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។លោកសីទូចប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរីបានឲ្យដឹងថាគោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលានាថ្ងៃនេះគឺដើម្បីរួមគ្នាការពារថែរក្សាមរតកវប្បធម៌អរូបីយ៍ដែលកំពុងតែប្រឈមខ្លាំងដោយកត្តាផ្សេងៗដូចជាសកលភាវូនីយកម្មលំហូរនៃវប្បធម៌បរទេសការរីកសាយនៃទីក្រុងឬប្រជុំជននិងការធ្វើចំណាកស្រុកជាដើម។ប្រធានមន្ទីរបន្តថាអ្វីដែលសំខាន់សិក្ខាសាលាថ្ងៃនេះគឺចង់ឲ្យមានការចូលរួមពីបងប្អូនពូមីងដែលជាម្ចាស់មរតកវប្បធម៌ក្នុងការរួមចំណែកការការពារថែរក្សាមរតករបស់ខ្លួនរបស់បងប្អូនពូមីងពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ត្បិតមរតកវប្បធម៌អរូបីអាចបន្តនិរន្តភាពទៅបានដរាបណាអ្នកភូមិមានចិត្តនិងឆន្ទៈមោះមុតក្នុងការអភិរក្សមត៌ករបស់ខ្លួនការអភិរក្សថែរក្សាមាត់របស់ទាំងនោះគង់វង្សត្រូវបានលុះត្រាតែយើងដឹងថាមត៍កនោះស្ថិតនៅទីណាហើយអ្វីដែលយើងអាចដឹងបាននោះគឺតាមរយៈការធ្វើបញ្ជីសារពើភណ្ឌដែលផ្ដើមឡើងពីសហគមន៍ផ្ទាល់។ ចំណែករដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចបានត្រឹមតែបង្កឱកាសគាំទ្រនិងជួយជ្រោមជ្រែងសមាគមធ្វើយ៉ាងណាឱ្យមត៌កវប្បធម៌អាចនៅគង់វង្សតទៅមុខទៀត។ តែភារៈសំខាន់គឺស្ថិតលើបងប្អូនដែលជាម្ចាស់នោះផ្ទាល់។លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរីបានថ្លែងថាវិស័យវប្បធម៌គឺមានតម្លៃណាស់សម្រាប់គ្រប់ជាតិសាសន៍នៅលើពិភពលោកយើងទាំងមូលសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង។វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាដែលជាអត្តសញ្ញាណជាតិយើងធ្វើរួមគ្នាសហការគ្នាធ្វើយ៉ាងណាឱ្យវប្បធម៌ប្រពៃណីសិល្បៈកាន់តែខ្ពស់ត្រដែតលេចធ្លោនិងត្រចះត្រចង់ថែមទៀតទាំងនៅលើឆាកជាតិនិងអន្តរជាតិស្របតាមទិសស្លោកកម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌។លោកស្រីបន្តថា សម្រាប់ខេត្តមណ្ឌលគិរីថ្វីត្បិតតែមិនមានប្រាងប្រាសាទតែយើងមានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដែលបន្តទុកតៗគ្នារបស់បងប្អូនជនជាតិដើមភាគតិចបានបង្កើតនិងរក្សានូវទីតាំងជាច្រើនសម្រាប់ទុកជាទីសក្ការៈគោរពបូជាដែលជាការលើកទឹកចិត្តនិងគាំទ្រនូវតម្លៃវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច។ ជាក់ស្ដែងរដ្ឋបាលខេត្តបានបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ជនជាតិភ្នំដោះក្រមុំដែលជាទីតាំងសម្រាប់បង្ហាញនូវវប្បធម៌ប្រពៃណីទំនៀមទំលាប់ការប្រតិបត្តិជំនឿរបស់បងប្អូនជនជាតិដើមភាគតិចដែលមានតម្លៃមិនអាចកាត់ថ្លៃបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា