ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ៊ុយក្រែន ៖ ជនបរទេសដែលស្ម័គ្រចិត្តប្រយុទ្ធដើម្បីអ៊ុយក្រែននឹងមានសិទ្ធិទទួលបានសញ្ជាតិ
Thu,10 March 2022 (Time 07:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 304នាក់)

គៀវ ៖​ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Yevhen Yenin បាននិយាយកាលពីថ្ងៃអង្គារថា ជនបរទេសដែលស្ម័គ្រចិត្តប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ APA ដែលដកស្រង់សម្តីរបស់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform។

Ukrinform បានរាយការណ៍ដោយដកស្រង់សម្តីលោក Yenin ថា “អ៊ុយក្រែនកំពុងបង្កើតកងវរសេនាធំការពារទឹកដីអន្តរជាតិដែលមានជនបរទេសដែលចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងអ្នកឈ្លានពានរុស្ស៊ី និងការពារសន្តិសុខពិភពលោក” ។

លោក យេននីន បានបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង ហើយអ្នកទាំងអស់នោះនឹងចុះកិច្ចសន្យា, ទទួលបានលិខិតឆ្លង ដែនយោធា ដែលនឹងជំនួសដោយលិខិតអនុសញ្ញាតការស្នាក់នៅ របស់ពួកគេ។ នៅពេលខាងមុខទៀតនោះ ប្រសិនបើជនបរទេសទាំងនេះ ចង់ក្លាយជាពលរដ្ឋអ៊ុយក្រែន ច្បាប់របស់យើងនឹងផ្តល់មធ្យោបាយ ឱ្យពួកគេ។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា យុទ្ធជនបរទេសដំបូង ក្នុងចំណោម ១៦,០០០ នាក់ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមប្រយុទ្ធជាមួយរុស្ស៊ី។ ស្ថានទូតអ៊ុយក្រែន ត្រូវគេដឹងថា បានជួយជ្រើសរើសអ្នកប្រយុទ្ធបរទេស ដែលអ្នកខ្លះមិនធ្លាប់ទទួលការហ្វឹកហ្វឺនយោធាពីមុនមកទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
493 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6265 នាក់
ខែនេះ :
32515 នាក់
3 ខែនេះ :
69410 នាក់
សរុប :
759653 នាក់