ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកង្វក់ ក្នុងក្រុងសែនមនោរម្យ
Thu,10 March 2022 (Time 09:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 318នាក់)

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី និងអគ្គនាយដ្ឋានប្រព័ន្ធចម្រោះទឹកកង្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ចូន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលើរបាយការណ៍សិក្សាផែនការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកង្វក់ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមវត្តមានលោក ញ៉ន សិទ្ធ អភិបាលរងខេត្ត លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកង្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ចូន រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ឃុំ/សង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងប្រព័ន្ធចម្រោះទឹកកង្វក់ ព្រោះខេត្តមណ្ឌលគិរី ជាតំបន់ខ្ពង់រាប ហើយទឹកភ្លៀងហូរទៅតាមលក្ខណៈធម្មជាតិ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងការប្រើប្រាស់ទឹកស្អាតនៅក្រុងសែនមនោរម្យ។ លោក អភិបាលរងខេត្ត បានណែនាំដល់មន្ទីរអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស ក្នុងការចុះសិក្សាលើផែនការមេ សម្រាប់ការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកង្វក់ នៅក្រុងសែនមនោរម្យនេះ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តមណ្ឌលគិរី ប្រែមុខមាត់ថ្មី ពី១ឆ្នាំទៅ១ឆ្នាំ ឲ្យមានការអភិវឌ្ឍន៍រីកចម្រើន។

លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកង្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសិក្សាកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកង្វក់ ក្នុងក្រុងសែនមនោរម្យ គឺមាន ៥ចំណុចសំខាន់ៗ ទី១ បង្ហាញពីសាវតានៃការសិក្សា ទី២ ការសិក្សាវិភាគលើស្ថានភាពបច្ចុប្បន្ន ទី៣ ផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកង្វក់ ទី៤ ផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធលូទឹកភ្លៀង និងទី៥ ការសន្និដ្ឋាន និងការផ្តល់អនុសាសន៍។ លោក បញ្ជាក់ថា ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកង្វក់ បានសិក្សាផែនការមេគ្រប់ជ្រុងជ្រោយចំនួន០៣ទីតាំង ទី១ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទី២ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងទី៣ នៅក្រុងក្រចេះ ខេត្តក្រចេះ។

លោកបន្ថែមថា ការចុះសិក្សានេះ គឺប្រើប្រាស់ធនធានមនុស្សនៅអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកង្វក់ ដែលជាអ្នកបច្ចេកទេស ហើយការសិក្សាស្ទើរតែគ្រប់ចំណុចទាំងអស់ ដែលប្រើប្រាស់ទិន្នន័យមានស្រាប់ និងប្រមូលទិន្នន័យនៅទីកន្លែងជាក់ស្តែង។ ទន្ទឹមនោះ លោក អគ្គនាយករងប្រព័ន្ធចម្រោះទឹកកង្វក់ បានសំណូមពរដល់មន្ទីរអង្គភាពជំនាញ ជាពិសេស អាជ្ញាធរក្រុង ត្រូវចូលរួមសហការ និងផ្តល់ជាមតិយោបល់គ្នាទៅវិញទៅមក ដើម្បីឲ្យដំណើរការលើវិស័យប្រព័ន្ធចម្រោះទឹកកង្វក់នេះ ទទួលបានជោគជ័យ ជាពិសេស វិស័យប្រព័ន្ធចម្រោះទឹកកង្វក់នេះ បានផ្សារភ្ជាប់ទៅនឹងផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីឆ្នាំ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
446 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6218 នាក់
ខែនេះ :
32468 នាក់
3 ខែនេះ :
69363 នាក់
សរុប :
759606 នាក់