ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រថយន្តសាំយ៉ុងដឹកឈើរបស់ឈ្មោះ មករា ឆ្ពោះទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃសមត្ថកិច្ចក្នុងខេត្តមិនហ៊ានបង្ក្រាបទេ
Thu,10 March 2022 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 301នាក់)

ខេត្តរតនគិរី៖ របរដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនគិរីយើងនេះដូចជាហូរហែមកហើយដែលមានមេការជំនាញផ្នែកដឹកជញ្ជូនម្នាក់ឈ្មោះដែលគេជាទូទៅក្នុងខេត្តហៅថៅកែឈើ.មករា ហើយតែងបម្រើបន្តពីថៅកែធំដែលគេចាត់ចែងឱ្យរត់ការបង់លុយជូនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។
បន្ទាប់ពីបម្រើបន្តរត់ការបង់លុយជូនសមត្ថកិច្ចក៏នៅមានបង់លុយជូនអ្នកកាសែតដែរហើយថែមទាំងជាអ្នកម៉ៅការបម្រើបន្តដឹកជញ្ជូនឈើខុសច្បាប់នោះ យ៉ាងសកម្មនិងយ៉ាងគំហុកទៀតផង។
តាមប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានដែលអ្នកបម្រើការម្នាក់ឈ្មោះ មករា នោះគឺកំពុងតែបន្តដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់ចេញពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោមនាក្រុងបានលុងទីរួមខេត្តរតនគិរីបន្តឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងងាយមិនមានទាក់ក្រសែភ្នែកសមត្ថកិច្ចណាមួយឡើយ។
ឯមុខជំនួញឈើឆ្លងដែនមួយនេះគេស្គាល់ច្បាស់ថាមានមេឈ្មួញធំនៅបង្គាប់បញ្ជាពីក្រោយនិងផ្តល់សិទ្ធិឱ្យអ្នកបម្រើរត់ការរូបនេះមានកាយសម្បទាមិនគ្រប់គ្រាន់ទើបអ្នកធំ និងសមត្ថកិច្ច មន្ត្រីជំនាញ ក្នុងខេត្តរតនគិរីទាំងមូល មិនហ៊ានបង្ក្រាបជាហេតុធ្វើឱ្យឡើងចាងហ៊ានប្រព្រត្តបទល្មើសធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្តដើម្បីដឹកជញ្ជូនឈើលក់ឱ្យឈ្មួញវៀតណាមយកលុយចិញ្ចឹមអ្នកធំ និងមន្ត្រីទាំងនោះ ។
តាមប្រភពបង្ហើបថា: មេការដឹកជញ្ជូនឈ្មោះ មករា នេះប្រើប្រាស់រូបភាពរថយន្តសាំយ៉ុងរហូតដល់ទៅ៤គ្រឿងឯណ្ណោះតែគេរត់ការប្រាប់សមត្ថកិច្ចនិងអ្នកកាសែតថាតែពីរគ្រឿងទេមានសមត្ថកិច្ចខ្លះដឹងខ្លះមិនដឹងទេ។
ហើយក្នុងចំណោមរថយន្តទាំង៤គ្រឿងនោះគេប្រើស្លាកលេខដូចៗគ្នាតែមួយ4049ចំនួនពីរគ្រឿងឯពីរគ្រឿងទៀតអត់មានស្លាកលេខទេងាយស្រួលបន្លំភ្នែកសមត្ថកិច្ចនិងមហាជនតែមហាជនខ្លះគេមិនខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់ខេត្តរតនគិរីនេះ។
គេតែងឃើញរថយន្តសាំយ៉ុងនោះដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់និងវេលាទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវសម្ងំចម្ការស្វាយចន្ទីក្បែរបង្គោលអង់តែនសេវាទូរស័ព្ទ០៩៧រង់ចាំបារាសព្រំដែនបើកនៅពេលព្រឹកឡើងនិងធ្វើសកម្មភាពរយៈជាង២ខែមកដល់បច្ចុប្បន្នហើយក្នុងមួយថ្ងៃរថយន្តមួយគ្រឿងមិនក្រោម៥ជើងនោះទេ។
រថយន្ដសាំយ៉ុងដែលអ្នករត់ការឈ្មោះ មករា ទាំង៤គ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀត។
លោក ឃឹម ចិត្រា ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនអាចរកការបំភ្លឺបានទេជុំវិញបទល្មើសឆ្លងដែនខាងលើនេះ ។
ឯសមត្ថកិច្ចជំនាញនៅក្នុងខេត្តវិញចំពោះរថយន្តសាំយ៉ុងដឹកឈើនោះបើសិនជាមានការស្នើសុំសហការបង្ក្រាបណាមួយនោះតែងឆ្លើយដោះសារថាជាប់រវល់ទៅនេះទៅនោះហើយសមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើឈ្មោះមករានោះមិនអាចបង្ក្រាបបានទេព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោមយ៉ាងរលូនអស់ហើយបើជំនាញយើងតែឯងបង្ក្រាបវាហាក់ទៅឆ្វេងតែឯងហើយទុកឱ្យគេទៅតាមដំណើរចុះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5997 នាក់
ខែនេះ :
32247 នាក់
3 ខែនេះ :
69142 នាក់
សរុប :
759385 នាក់