ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរីបើកកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី
Tue,15 March 2022 (Time 03:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 294នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល ក្រុង/ស្រុកទាំង៥ មេបញ្ជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានប្រព្រឹត្តទៅសាលាប្រជុំសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរីបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមផែនការ និងពេលវេលា.ទីតាំងដែលបានកំណត់របស់មន្ទីរសុខាភិបាល ដើម្បីការពារការរីករាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ អូមីក្រុង។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញបន្ថែមទៀតដល់អាជ្ញាធរ ត្រូវរៀបចំឯកសារត្រៀមធ្វើសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២២ និងត្រូវត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកកំសាន្ត និងភ្ញៀវបរទេសដែលមកជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រប់មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំសន្តិសុខសណ្តាបធ្នាប់ សម្អាតអនាម័យ បរិស្ថាន តុបតែង បដា ទង់ជាតិ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ផ្សព្វផ្សាយអំពីសេវាកម្មកំសាន្ត និង ការផ្តល់ព័ត៌មានផ្សេងទៀត។ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្តត្រូវសហការជាមួយអគ្គីសនីខេត្ត ដើម្បីរៀបចំភ្លើងបំភ្លឺផ្លូវ ស្នងការដ្ឋាននគរបាលខេត្តត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេស មានដូចជា ឡានទឹក និងរថយន្តសង្គ្រោះ។ ទន្ទឹមនឹងដែរ រដ្ឋបាលខេត្តក៏ត្រូវត្រៀមសម្ភារគ្រឿងឧបភោគបរិភោគ ដើម្បីចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការ ការពារតាមព្រំដែនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2695 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9732 នាក់
ខែនេះ :
35811 នាក់
3 ខែនេះ :
70631 នាក់
សរុប :
763643 នាក់