ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ ប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
Tue,15 March 2022 (Time 03:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 343នាក់)

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយសាលាគណខេត្តត្បូងឃ្មុំ រៀបចំដំណើការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាត់ស្រោមវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីកាត់វិញ្ញាសាធំធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងសមណសិស្សសរុបចំនួន ១៥២អង្គ។

ថ្លែងនាឱកាសនោះឯកឧត្តម កេង ប៊ុនណា បានលើកឡើងថា ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម្រាប់សមណៈសិស្សទាំងអស់នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថ មួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត។ ដោយឡែកចំពោះការរៀបចំប្រឡងរបស់មន្ទីរធម្មការ និងសាសនាខេត្ត រៀបចំបានល្អត្រឹមត្រូវតាមបន្ទប់នីមួយៗ មានខ្យល់ចេញចូលបានល្អ សមណសិស្សទ្រង់មានគម្លាតគ្នាតាមបន្ទប់នីមួយៗ។

ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ថា ដើម្បីចូលរួមថែរក្សាវិស័យព្រះ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឲ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

បើតាមការបញ្ជាក់របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានពុទ្ធិកអនុវិទ្យាល័យចំនួន០២ គឺ១.ពុទ្ធិកអនុវិទ្យាល័យអគ្គមហាសេនាបតីជោ ហ៊ុន សែន វិហារទន្ទឹមសួង ក្រុងសួង យកចំនួន៤២អង្គ និង២.ពុទ្ធិកអនុវិទ្យាល័យអូរាំងឪ ស្រុកអូរាំងឪ យកចំនួន១១០អង្អ។

លោក បញ្ជាក់បន្ថែមថា ចំពោះការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ប្រព្រឹត្តទៅរយៈពេល០១ថ្ងៃ មានសមណសិស្សសរុបចំនួន១៥២អង្គ គណៈមេប្រយោគ២៨អង្គ/នាក់ គ្រូពេទ្យប្រចាំការសង្គ្រោះបឋម០៤នាក់ កម្លាំងការពារ០៤នាក់ សរុបចំនួន១៨៨អង្គ/នាក់ ចែកចេញជា០៧បន្ទប់ ប្រលងលើវិញ្ញាសាចំនួន០៤ គឺភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2323 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9360 នាក់
ខែនេះ :
35439 នាក់
3 ខែនេះ :
70259 នាក់
សរុប :
763271 នាក់