ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សិស្សនិទ្ទេសA៦រូប ទទួលការសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត និងទទួលបានការតម្រង់ទិសដើម្បីក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត
Tue,01 March 2022 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 456នាក់)

ខេត្តស្ទឹងត្រែង ៖ សិស្សានុសិស្សដែលទទួលបានជ័យលាភីនិទ្ទេសA ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ឆ្នាំសិក្សា២០២១ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅថ្មីៗនេះ ទទួលបានការសរសើរលើកទឹកចិត្តពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅឯសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានអបអរសាទរដល់សិស្សានុសិស្សដែលជាជ័យលាភីប្រឡងជាប់សញ្ញប័ត្រ មធ្យមសិក្សាទុតិយភូមិទាំង៦រូបនេះ នឹងបានអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ។ ទាំងនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឲ្សសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឲ្យក្លាយជាកូនល្អសិស្សល្អ និងយុវជនល្អ ត្រូវខិតខំព្យាយាមរៀនសូត្រ ទើបទទួលបានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។

សូមបញ្ជាក់ថា សិស្សនិទ្ទេសA ទាំង៦រូបក្នុងឱកាសលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តនោះ ទទួលបានថវិកាចំនួន ៣លាន២០ម៉ឺនរៀល និងលោកនាយកសាលា លោកគ្រូអ្នកគ្រូចំនួន២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលនិងសិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធចំនួន៦០នាក់ផ្សេងទៀត ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣ម៉ឺរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9720 នាក់
ខែនេះ :
41404 នាក់
3 ខែនេះ :
127198 នាក់
សរុប :
1301769 នាក់