ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអម្ពវ័ន្តសិលារាមភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង
Thu,17 March 2022 (Time 09:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 308នាក់)

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃអង្គារ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តអម្ពវ័ន្តសិលារាម ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមជាមួយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងលោក លោកស្រី ជាអភិបាលរងខេត្ត លោកអភិបាល អភិបាលរងស្រុក ក្រុងទាំង៦ រួមនិងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការកងកម្លាំងទាំងបីស្ថាប័ន រួមនិងប្រជាពលរដ្ឋប្រមាណជាង១.២០០នាក់ផងដែរ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញឡើងធ្វើគារវកិច្ចស្វាគមន៍ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអង្គពិធីទាំងមូលផងដែរ អំពីវឌ្ឍនភាពនៃការរីកចម្រើននៅក្នុងខេត្តក្រចេះទាំងពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ដោយឈរលើគោលការណ៍ច្បាស់ក្នុងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជាបានកសាងប្រទេសពីគំនរផេះផង់ឱ្យក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ប្រជាពលរដ្ឋមានការកែប្រែជីវភាពល្អប្រសើរប្រចាំថ្ងៃគួជាទីមោទនៈ។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ជូនអង្គពិធីផងដែរថា ពីរឆ្នាំចុងក្រោយនេះ ខេត្តក្រចេះបានទទួលរងជួបនិងវិបត្តនៃជំងឺកូវីដ-១៩ ធ្វើឱ្យប៉ៈពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះគួរគាត់សម្គាល់ ។

ឯកឧត្តមបន្តដែរថា ស្ថិតនៅកាលៈទេសៈនេះ រដ្ឋបាលខេត្តបន្តជំរុញដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត អញ្ជើញទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងគ្រប់ជំហ៊ាននៅតាមមណ្ឌលសុខភាពដែលនៅជិតបងប្អូនដើម្បីកាត់បន្ថយនៃការឆ្លង និងអត្រានៃការស្លាប់ដោយថាហេតុ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងខេត្ត ឱ្យខិតខំបន្តដោះស្រាយនូវគ្រប់បញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយថែរក្សាសុខសុវត្ថិភាពជូនបងប្អូននៅគ្រប់ទីកន្លែងឱ្យស័ក្តិសមជាប្រទេសមានសុខសន្តិភាព ធ្វើយ៉ាងណាមិនឱ្យពួកគាត់រស់នៅក្នុងការភ័យខ្លាច។

ពិធីនេះដែរ ក៏មានបំការពាក់មេដាយ និងគ្រឿងឥស្សរិយសដល់មន្រ្តី និងផ្តល់ថវិកាចំពោះកងកម្លាំងមួយចំនួន ហើយនិងផ្តល់ថវិកាដល់សិស្សដែលរៀនពូកែជាប់បាននិទេស្ទ A ម្នាក់នៅស្រុកឆ្លូងនូវទឹកប្រាក់ចំនួន១.០០០.០០០ រៀលផងដែរដើម្បីជាការលើកទឹកចិត្ត និងជូនលោកតា លោកយាយនូវក្រណាត់ស ម្នាក់មួយដុំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2678 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9715 នាក់
ខែនេះ :
35794 នាក់
3 ខែនេះ :
70614 នាក់
សរុប :
763626 នាក់