ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី។ វ៉ាក់សាំងជំនួយរបស់ប្រទេសហុងគ្រី ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។គិតត្រឹមថ្ងៃទី១៨ ខែមីនា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជិត ១៤លាននាក់, ដូសទី៣ បានជិត ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។ ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៤៤លានដូស ហើយនៅសល់ក្នុងស្តុកជាង ៤លានទៀត។បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងនឹងត្រូវដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ តាមផែនការដែលបានគ្រោងទុកនៃការមកដល់នៃវ៉ាក់សាំងនោះ កម្ពុជារំពឹងរកបានវ៉ាក់សាំងសរុបរហូតដល់ជិត ៥១លានដូស នៅត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។សូមជម្រាបថា កម្ពុជា និងហុងគ្រី គឺជាប្រទេសមានចំណងមិត្តភាពដ៏ល្អ ហើយនៅពេលកម្ពុជាជួបការលំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសហុងគ្រី គឺជាប្រទេសមួយបានរួមចំណែកជួយកម្ពុជាយ៉ាងខ្លាំងផងដែរ។ ជំនួយវ៉ាក់សាំងរបស់ប្រទេសហុងគ្រីនៅពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវសមានចិត្ត និងការជួយជ្រោមជ្រែងរបស់ហុងគ្រី ជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានទំនាក់ទំនងល្អនឹងគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា