ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កាកបាទក្រហមកម្ពុជា និងស.ស.យ.កខេត្តចូលរួមរំលែកទុក្ខគ្រួសារសពស្ត្រីម្នាក់ទទួលមរណភាព ក្រោយសម្រាលបុត្របាន៥ថ្ងៃ
Fri,25 March 2022 (Time 02:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 418នាក់)

ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក អាន សុឃីម នាយកសាខា លោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.កខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានប្រតិបត្តិស.ស.យ.ក ស្រុក និងសហការី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពលោក ជួន សុភ័ណ្ឌ អាយុ ២៨ឆ្នាំ ដែលភរិយា របស់លោក ឈ្មោះ ខៀវ សុខនៅ បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ក្នុងជន្មាយុ ១៨ឆ្នាំ ជាប្រជាពលរដ្ឋក្រីក្រ ក្រោយពីសម្រាលកូន បាន៥ថ្ងៃ រស់នៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក អាន សុឃីម នាយកសាខា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចូលរួមសម្ដែងការសោកស្ដាយចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងគ្រួសារ និងសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារចូលបុណ្យរួមមាន ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សរុប ១.០៧០.០០០រៀល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមមាន ៖ អង្ករ ២០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកដោះគោឆៅ ៣យួរ ទឹកដោះគោក្រដាស ២យួរ ក្រមា១ សារុង១ ភួយ១ សាប៊ូលាងដៃ២ដុំ ម៉ាស់៣ ឃីតទារក១ឈុត និងថវិកាចំនួន ២៥០,០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
389 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8088 នាក់
ខែនេះ :
32557 នាក់
3 ខែនេះ :
121025 នាក់
សរុប :
1358283 នាក់