ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចំងាយ ស្តីពីកិច្ចសហប្រតិបតិ្តការ រវាង ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនីង សាធារណរដ្ឋប្រជាមានិតចិននៅសាលប្រជុំគណៈអភិបាល។តាមរយៈកិច្ចប្រជុំនេះ ខេត្តព្រះសីហនុ និងទីក្រុងសួយនីង បានចុះហត្ថលេខាលើផែនការកិច្ច សហប្រតិបត្តិការរយៈពេល ០៥ឆ្នាំ លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ ហើយរដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមថា ភាគីទាំងពីរ នឹងយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការនេះ ឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនខេត្តក្រុងទាំងពីរ និងដើម្បីពង្រឹង-ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងនាមខេត្តក្រុង សម្ព័ន្ធមេត្រីភាព(ព្រះសីហនុ-សួយនីង)៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា