ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២
Sat,26 March 2022 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 369នាក់)

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តក្រចេះបាន រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងមានការចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងរយៈពេលពេញមួយថ្ងៃ អង្គសន្និបាតបានតាមដានស្តាប់ដោយយកចិត្តទុកដាក់ខ្លឹមសារសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងបានចូលរួមពិភាក្សា ផ្តល់មតិយោបល់កែលម្អលើសេក្តីព្រាងរបាយការណ៍ លើការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ បានខិតខំជំរុញតាមដានត្រួតពិនិត្យការអនុវត្ត និងបណ្តុះបណ្តាលជាបន្តបន្ទាប់ ក្រោយពីការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងក្រុង ស្រុក ដោយបានធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធនៃថ្នាក់រដ្ឋបាលក្រុង ស្រុក ស្របតាមគោលការណ៍រដ្ឋបាលឯកភាព ហើយការផ្តល់សេវាតាមច្រក-ចេញចូលនៅរដ្ឋបាលខេត្ត និងដ្ឋបាលក្រុង ស្រុក ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព សាធារណៈជនគាំទ្រ អបអរសាទរ ក្នុងការទទួលសេវា។

ឯកឧត្តមបន្តថា អង្គសន្និបាតមានបទអន្តរាគមន៍លើប្រធានបទសំខាន់ៗចំនួនប្រាំមួយ ធ្វើការពិក្សារួមក្នុងអង្គសន្និបាតទាំងមូល និងបានកត់សម្គាល់សមិទ្ធផល ឬចំណុចខ្លាំងសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងកំណត់ទិសដៅជាអាទិភាពសម្រាប់ឆ្នាំ២០២២ រួមមាន៖- ការពង្រឹងអនុវត្តគោលនយោបាយ “ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ”- ការអនុវត្តមុខងារ និងធនធានរបស់រដ្ឋបាលក្រុង ស្រុក ដែលផ្ទេរពីថ្នាក់ជាតិ – ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់-ការផ្តល់សេវាច្រកចេញចូលតែមួយ-បញ្ហាដីធ្លី (ការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី) – ការងារគ្រប់គ្រងដីចំណីផ្លូវ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ ចំនួន០៩ចំនុចសំខាន់ៗមានដូចជា ៖-ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាន ទូទាំងខេត្ត។ -ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបន្តពង្រឹងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបាន ផ្ទេររួច ហើយពីថ្នាក់ជាតិប្រកបដោយភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពច្នៃប្រឌិត ដើម្បីធានាអនុវត្តឲ្យសម្រេចបាននូវមុខងារទាំងនេះស្របតាមស្តង់ដាអប្បរមានៃការផ្តល់សេវា និងគោលនយោបាយទៅតាមវិស័យនីមួយៗ។ -ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយវិទាទដីធ្លីការងារគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការដែលមានការពាក់ព័ន្ធតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននៅក្នុងការតាក់តែងក្របខណ្ឌគោលនយោបាយ ក្របខណ្ឌច្បាប់។ -ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន បន្តពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសជិតខាង។ -ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម យកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងខេត្ត ជាពិសេសផ្តល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត។-ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គមរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវខិតខំបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវប្រព័ន្ធកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំដែលបានរៀបចំ និងដាក់ឲ្យអនុវត្តសម្រាប់ប្រភេទរដ្ឋបាលនីមួយៗ ដែលមានលក្ខណៈ បើកចំហរ មានតម្លាភាព មានការពិគ្រោះយោបល់ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របទៅតាមចរិត លក្ខណៈរបស់រដ្ឋបាលនីមួយៗដើម្បីធានាដល់ការប្រើប្រាស់ ធនធាននានាឆ្លើយតបទៅនឹងតម្រូវការជា អាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌។ -ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ នៅសាលាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវានៅកន្លែងតែមួយ ព្រមទាំងពិនិត្យតាមដាន និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង ស្រុកដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ។-ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងការពង្រឹងរបៀបរបបការងារទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ក្រុង ស្រុក៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8662 នាក់
ខែនេះ :
29018 នាក់
3 ខែនេះ :
92821 នាក់
សរុប :
964114 នាក់