ខេត្តមណ្ឌលគិរី ៖ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជ្រើសរើសគ្រូបង្គោលបណ្ដុះបណ្ដាលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រួមទាំងផ្នែកគេហកិច្ច។លោកជំទាវ វិន ស៊ីធួន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំរបស់មន្ទីរទេសចរណ៍ខេត្ត និងគម្រោងហូកា ដែលបានចំណាយទាំងកម្លាំងកាយ ចិត្ត និងធនធានគ្រប់បែបយ៉ាង យកចិត្តទុកដាក់បណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់អ្នកដែលកំពុងបម្រើការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ក្នុងខេត្ត។ជាមួយគ្នានេះ លោកជំទាវក៏បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យបងប្អូនសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលខិតខំបង្កើនចំណេះដឹងផ្នែកទេសចរណ៍បន្ថែមទៀត ដើម្បីចែករំលែកចំណេះដឹងបទពិសោធន៍បន្តដល់អ្នកដែលធ្វើការលើវិស័យបដិសណ្ឋារកិច្ចក្នុងខេត្តមណ្ឌលគិរីផ្សេងទៀត ក្នុងគោលបំណងរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបប្រសិទ្ធភាព និងនិរន្តរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា