ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី”
Tue,29 March 2022 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 335នាក់)

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ន សិទ្ឋ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ប្រធាន មន្ទីរ អភិបាលរងក្រុង តំណាងអង្គការ សមាគមដៃគូរនានា សហគមន៍ជនជាតិដើមភាគតិច ដែលពិធីនេះ ប្រព្រឹត្តទៅនៅបរិវេណសួនច្បារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងក្នុងការចរចាចុះកិច្ចព្រមព្រៀងបើកទីផ្សារទៅកាន់ពិភពលោក ដោយទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ ពីបណ្ដាប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ដើម្បីបង្កលក្ខណ:ងាយស្រួលនិងអំណោយផលដល់ការធ្វើពិពាធកម្មទីផ្សារកសិកម្មកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ក្រសួងបានសហការជាមួយនិងផ្នែកពាក់ព័ន្ធ ក្នុងការជ្រើសរើសទំនិញមានសត្ដានុពលសម្រាប់ការនាំចេញទៅទីផ្សារក្រៅប្រទេស សំដៅជំរុញពាណិជ្ជកម្ម ទាក់ទាញអ្នកវិនិយោគ បង្កើតការងារនៅមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” គឺមានគោលបំណង ១/ទទួលបានកិច្ចការពារកម្មសិទ្ធិបញ្ញា ទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅលើទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ។

២/អភិរក្ស អភិវឌ្ឍចំណេះដឹង និងទេពកោសល្យតាមបែបប្រពៃណីជនជាតិដើមភាគតិច។ ៣/ ផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះទំនិញ អភិរក្ស តំបន់ព្រៃការពារ ធនធានធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ៤/ លើកកម្ពស់គុណភាព ស្តង់ដារអនាម័យផលិតផល តម្លៃ និងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ញ៉ន សិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដូចជាអង្គការពាក់ព័ន្ធនានា ដែលបានជម្រុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី ” ដែលបានលើកទឹកចិត្តដល់សហគមន៍ក្នុងការគ្រប់គ្រង ថែរក្សា ធនធានធម្មជាតិ។ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីនិងផ្នែកពាក់ព័ន្ធ ជួយគាំទ្រការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកសិផលខេត្តមណ្ឌលគិរី មានដូចជា កាហ្វេមណ្ឌលគិរី ផ្លែប៊័រមណ្ឌលគិរី ផ្លែក្រូចវល្លិ៍មណ្ឌលគិរី ។ល។

តាមការបញ្ជាក់ពីប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគីរី បច្ចុប្បន្នសមាគមនេះ មានសមាជិកជាអ្នកប្រមូលឃ្មុំ សរុប៤៤៩នាក់ ដែលស្ថិតក្នុងសហគមន៍ព្រៃឈើចំនួន១១ មានក្រុមហ៊ុនចំនួនបី និងអ្នកទិញទឹកឃ្មុំចំនួន៨នាក់ ជាមធ្យមសមាជិករបស់សមាគមទាំងអស់អាចប្រមូលទឹកឃ្មុំបានប្រហែលសាមសិបតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារ ដែលអាចរកចំណូលបានចន្លោះពី៣០ទៅ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1176 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9698 នាក់
ខែនេះ :
30054 នាក់
3 ខែនេះ :
93857 នាក់
សរុប :
965150 នាក់