ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បន្ទាប់ខកខានចូលឆ្នាំថ្មី ២ឆ្នាំ ដោយសារកូវីដ-១៩
Tue,29 March 2022 (Time 07:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 416នាក់)

ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការអគារព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលកូរ៉េ នាព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋកម្សាន្តសប្បាយ រីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បានដោយជោគជ័យ និងជាពេលវេលាដែលប្រជាជនកម្ពុជា ត្រូវចូលឆ្នាំថ្មី បន្ទាប់ពីកម្ពុជាអាក់ខានចូលឆ្នាំរយៈពេល២ឆ្នាំមកហើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ប្រជាពលរដ្ឋកម្ពុជាអាចកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០២២ នេះយ៉ាងពិតប្រាកដ ព្រោះយើងមិនមានការព្រួយបារម្ភខ្លាំងដោយសារជំងឺកូវីដ-១៩ ទៀតទេ។ អ្វីយើងបារម្ភនោះ គឺបញ្ហាតម្លៃប្រេងឥន្ធនៈដែលយើងមិនដឹងថាដល់ពេលចូលឆ្នាំ សាំងឡើងថ្លៃប៉ុន្មាននោះទេ»៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
387 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8085 នាក់
ខែនេះ :
32554 នាក់
3 ខែនេះ :
121022 នាក់
សរុប :
1358280 នាក់