ខេត្តព្រះសីហនុ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានចូលរួមអនុវត្តប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកលោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តតាមនីតិវីធី និងបច្ចេកវិទ្យាទំនើប តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដែលប្រទេសជឿនលឿនលើពិភពលោកគេកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ឯកសារដែលភ្ជាប់មកជាមួយ រួមមានដូចជា សំបុត្រកំណើត សំបុត្របញ្ជាក់កំណើតសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់មរណភាព និងឯកសារដែលពាក់ព័ន្ធទៅនឹងការកាន់កាប់ដីធ្លីរបស់ខ្លួន និងសូមឱ្យម្ចាស់ដីទាំងអស់ មេត្តាចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញ និងកំណត់ព្រំនៃក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់ ។ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានពាំនាំសេចក្តីផ្ដាំផ្ញើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋសង្កាត់លេខ១ ដែលបានចូលរួមនាពេលនេះដែលបានកំណត់ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបងប្អូនទន្ទឹមរង់ចាំជាយូមកហើយ។ តបតាមការសំណូមពររបស់លោកចៅសង្កាត់លេខ១ បានធ្វើអន្តរា គមន៍ច្រើនដងច្រើនសារនៅពេលដែលបានចូលរួមប្រជុំ និងបានលើកបញ្ហា សំណូមពរទាក់ទងការចុះបញ្ជីដីធ្លីនៅសង្កាត់១ ជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ ចេញគោលនយោបាយច្បាស់លាស់ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ហើយរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការបច្ចេកទេសជាច្រើនដើម្បីជួយដឹកនាំអភិវឌ្ឍខេត្តព្រះ សីហនុ ឱ្យមានការរីកចម្រើន គោលដៅរបស់យើងចង់ពង្រីកក្រុងរបស់យើងកាន់តែធំ ដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ពីឯកឧត្តមឧប នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុបានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក្នុងការពន្លឿនការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅសង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុនាពេលនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា