ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ព្រលឹងចុងសក់ ៖ រថយន្ត៥តោនដឹកកម្មករកម្មការិនីរោងចក្របើកបរលឿនជ្រុលចង្កូតក្រឡាប់បង្កឲ្យរបួសស្រាលធ្ងន់ច្រើននាក់
Thu,31 March 2022 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 559នាក់)

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករ កម្មការិនីរោងចក្រ៦៨នាក់បានរងរបួសធ្ងន់ និងស្រាលខណៈចេញពីធ្វើការត្រឡប់មកផ្ទះវិញ នាពេលយប់ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវលេខ៣៣៤ ស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានរថយន្ត ម៉ាកHyundai ចំណុះ៥តោន ពណ៌ស ផ្លាកលេខស្វាយរៀង 3A-2458 ដឹកកម្មករ កម្មការិនីរោងចក្រចំនួន៦៨នាក់ធ្វើដំណើរពីទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៣៣៤ដើម្បីដាក់ក្រុមកម្មករ កម្មការិនីតាមផ្ទះ។

ប្រភពបានបន្តទៀតថា លុះមកដលចំណុចកើតហេតុខាងលើរថយន្ត ដឹកកម្មករកម្មការិនីរោងចក្របានវ៉ា ជែងរថយន្តមួយគ្រឿងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តផ្អៀងធ្លាក់ចិញ្ចើមថ្នល់ខាងត្បូងថ្នល់បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលសរុប១៨នាក់ ប្រុស១នាក់ របួសធ្ងន់៣នាក់ស្រីត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។

សមត្ថកិច្ចបានបញ្ចាក់ថា អ្នកបើកបររថយន្តមានឈ្មោះ ម៉ឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរអ្នកបើកបររថយន្តដឹកកម្មករ បើកបរគ្មានរបួស ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ពីកន្លែង កើតហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
384 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8083 នាក់
ខែនេះ :
32552 នាក់
3 ខែនេះ :
121020 នាក់
សរុប :
1358278 នាក់