ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
SUN-ការបិទវគ្គបណ្តុះបណ្តាល : “សារព័ត៌មានក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា”
Fri,04 March 2022 (Time 12:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 392នាក់)

នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា នេះ គឺជាថ្ងៃទីពីរ និងជាថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ ”សារព័ត៌មានក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវបានបិទបញ្ចប់ដោយស្ថាពរ។

សម្រាប់ថ្ងៃនេះ លោក បឿន វិបុល មន្រ្តីទទួលបន្ទុកកិច្ចការព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបកស្រាយអំពីកិច្ចការនៃប្រព័ន្ធរដ្ឋបាលសាធារណៈ រួមមាន រដ្ឋ កំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រីឯឯកឧត្តម មឿន ឈានណារិទ្ធ សាស្រ្តាចារ្យផ្នែកសារព័ត៌មាននៃសកលវិទ្យាល័យកម្ពុជាបានបង្ហាត់បង្ហាញអំពីវិធីសាស្រ្តសរសេរ និងរាយការណ៍ព័ត៌មាន រួមមាន វិធីស្វែងរកប្រភព និងការស្នើសុំធ្វើបទសម្ភាសន៍ យុទ្ធសាស្រ្តធ្វើបទសម្ភាសន៍ប្រកបដោយភាពជោគជ័យជាដើម។

ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានសម្តែងនូវការកោតសរសើរចំពោះសិក្ខាកាមដែលខិតខំស្វែងយល់ដឹងបន្ថែមនូវការវិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម ផៃ ស៊ីផាន និងគ្រូបង្គោលក៏បានប្រគល់វិញ្ញាបនបត្របញ្ជាក់វគ្គបណ្តុះបណ្តាលជូនសិក្ខាកាមទាំងអស់ មុននឹងវិលត្រឡប់ទៅអង្គភាពដើម្បីបំពេញកាតព្វកិច្ចអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈរៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
463 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6235 នាក់
ខែនេះ :
32485 នាក់
3 ខែនេះ :
69380 នាក់
សរុប :
759623 នាក់