គៀវ ៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រភេទដ៏ធំបំផុតនៅអឺរ៉ុបបានឆេះកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារដោយទាហានរុស្ស៊ី។ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៊ី កំពុងបើកការវាយប្រហារចេញពីគ្រប់ទិស លើរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុប។ អគ្គីភ័យកំពុង ឆាបឆេះរួចទៅហើយ»។បើតាមអាជ្ញាធរអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យមិនទាន់អាចធ្វើប្រតិបត្តិការរបស់ពួកគេបានឡើយទេ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តការវាយប្រហារ៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា