ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សន្និសីទអាស៊ានណាប៉ូល លើកទី៤០ រយៈពេល៥ថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ដោយជោគជ័យ
Sat,05 March 2022 (Time 09:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 299នាក់)

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ បានរៀបចំពិធីបិទសន្និសីទអាស៊ានណាប៉ូល លើកទី៤០ លើប្រធានបទ“លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានគណៈប្រតិភូអាស៊ាន, គណៈប្រតិភូនៃប្រធានស្ថានអាស៊ាន ដៃគូពិភាក្សា និងមន្ត្រីសង្កេតការណ៍ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតនៃបណ្ដាលប្រទេសសមាជិកអាស៊ាន ព្រមទាំង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃដៃគូពិភាក្សាប្រចាំកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត។

កម្មវិធីនេះក៏បានរៀបចំពិធីចុះហត្ថលេខារួមគ្នា ព្រមទាំងបានប្រគល់ជូននិមិត្តសញ្ញាអាស៊ានណាប៉ូល លើកទី៤១ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានប្រគល់ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក Kham King Phauilamonyvong អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឡាវ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ជាអ្នកបន្តវេន។

នាឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក Kham King Phauilamonyvong អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឡាវ ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤១ បានមានចំណាប់អារម្មណ៍ឱ្យដឹងថា ឯកឧត្តម មានសេចក្តីរីករាយដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤១ ជាបន្តទៀត។ ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានសម្តែងការវាយតម្លៃខ្ពស់ចំពោះនគបាលជាតិកម្ពុជា ដែលបានរៀបចំសន្និសីទអាស៊ានណាប៉ូលបន្តលើកទី៤០នេះឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់នគរបាលជាតិកម្ពុជា បានធ្វើឱ្យប្រទេសដែលជាសមាជិកអាស៊ានណាប៉ូល មានសេចក្តីរីករាយ ហើយការរៀបចំសន្និសីទនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានសម្រេចនូវជោគជ័យមួយចំនួនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវានគរបាលជាតិអាស៊ានកាន់តែរឹងមាំថែមទៀតរួមបញ្ចូលទាំងការពិភាក្សា និងអនុម័តលើប្រធានបទសំខាន់ៗ ដែលបានពិភាក្សាគឺមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងចំណោមដៃគូ និងប្រទេសជុំវិញពិភពលោកដើម្បីប្រឆាំងនឹងបទល្មើសឆ្លងដែន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា សន្និសីទអាស៊ានណាប៉ូលលើកទី៤០នេះ បានបង្ហាញពីស្មារតីសហប្រតិបត្តិការរវាងប្រទេសនៃអាស៊ានណាប៉ូល ក៏ដូចជាប្រទេសដៃគូសន្ទនា និងអ្នកអង្កេតការណ៍ ដើម្បីពង្រឹងការងាររក្សាស្ថេរភាព សន្តិភាពសង្គម។ ក្នុងការរៀបចំសន្និសីទស៊ានណាប៉ូលលើកទី៤១បន្តនៅប្រទេសឡាវ នគរបាលជាតិឡាវទន្ទឹងរងចាំស្វាគមន៍យ៉ាងកក់ក្តៅទទួលសមាជិកស៊ានណាប៉ូល ដើម្បីចូលរួមប្រជុំ ពិភាក្សាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានា ក្នុងពេលខាងមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងជាប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ ព្រមទាំងរួមចំណែកធ្វើឱ្យសន្និសីទនេះដំណើរការបានយ៉ាងជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមទៀតថា ក្នុងរយៈពេល០៥ថ្ងៃកន្លងមកនេះ ដោយមានការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់អនុសាសន៍យ៉ាងផុសផុលមានលក្ខណៈជាយុទ្ធសាស្ត្រក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់នឹង គ្រប់ប្រភេទ ជាពិសេសបទល្មើសថ្មីៗអាចទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

ជាថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មានប្រសាសន៍បន្តថាតាមរយៈយុទ្ធសាស្ត្រ និងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខារួមគ្នា កាលពីពេលកន្លងទៅនេះ យើងបានដាក់ចេញផែនការសកម្មភាពគួបផ្សំជាមួយផែនការទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតប្រកបដោយទស្សនៈសុទិដ្ឋិនិយមរវាងសមាជិកអាស៊ានណាប៉ូល និងបណ្តាប្រទេសជាដៃគូ។ លើសពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សង្ឃឹមថា កងកម្លាំងអាស៊ាន នឹងបង្កើតស្នាដៃដ៏ធំធេង បង្កើតសមទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេសការបង្កើតបរិយាកាសសុខដុមនីយកម្ម ធ្វើឱ្យអាស៊ានធ្វើដំណើរឆ្ពោះទៅរកសន្តិភាព ស្ថេរភាព សុវត្ថិភាព និងឯកភាព បានយ៉ាងល្អប្រសើរថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
585 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6357 នាក់
ខែនេះ :
32607 នាក់
3 ខែនេះ :
69502 នាក់
សរុប :
759745 នាក់