ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សមាជិកថ្មី១៣០នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនសង្កាត់បាវិត ក្រុងបាវិត
Mon,07 March 2022 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 287នាក់)

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៣០នាក់លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ខេត្តស្វាយរៀង បានប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៣០នាក់ មកពី៥ភូមិនៃសង្កាត់បាវិត។

លោក លឹម សៀងហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន១៣០នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោកថាទាំងនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជាជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

នាឱកាសនោះ លោក លឹម សៀងហេង បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ដែលតែងតែនឹករលឹកដល់សមាជិក-សមាជិកាគណបក្សទូទាំងខេត្តស្វាយរៀង ទីណាមានទុកលំបាកតែងតែមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

លោកបានបន្ដថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ពន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។

លោកបានណែនាំដល់យុវជនដែលជាសមាជិកបក្សទើបតែបញ្ចូលថ្មីត្រូវគាំទ្រប្ដូរផ្ដាច់ និងកៀរគរមិត្តភក្តិបងប្អូនឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី ដើម្បីឈានយកជ័យជម្នះលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការអភិវឌ្ឍនៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតមានរោងចក្រសហគ្រាសជាច្រើន ដែលអាចស្រូបយកកម្មករ-កម្មការិនីមកបម្រើការងាររាប់ម៉ឺននាក់ ដោយមិនចាំបាច់ចំណាកស្រុកនោះទេ ហើយនៅពេលខាងមុខនេះមានរោងចក្រដែលទើបតែបង្កើតថ្មីត្រូវការកម្មកររាប់ម៉ឺននាក់បន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះដែរ លោក លឹម សៀងហេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាសង្កាត់ និងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
437 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6209 នាក់
ខែនេះ :
32459 នាក់
3 ខែនេះ :
69354 នាក់
សរុប :
759597 នាក់