ខេត្តរតនគីរី ៖ ដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលនាម័យតេជោ ធ្វើឲ្យការអភិវឌ្ឍន៍មានការឈានឡើង ពីមួយឆ្នាំទៅមួយឆ្នាំ សម្រួលដល់ការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយទៀត ទូទាំងប្រទេសកម្ពុជា។ ដូច្នេះធ្វើឲ្យភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មិនមានការជិនណាយក្នុងការធ្វើដំណើរកំសាន្ត តាមខេត្តនានា ដែលមានតំបន់រមណីយ៍ដ្ឋានធម្មជាតិសោះឡើយ។ ជាក់ស្ដែងនៅខេត្តរតនគិរី ភ្ញៀវទេសចរណ៍ប្រមាណជាជិត៤ម៉ឺននាក់មកលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ នេះបើយោងតាមការឲ្យដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី។លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេរតនគីរី បានឲ្យដឹងថា នៅក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះ គឺមានភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ មកលេងសរុប ចំនួន ៣៩៤៣៥នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៣៩២៧២នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៦៣នាក់ ដែលមកកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ទទៀតថា ភ្ញៀវមានការកើនឡើងនេះ ក៏ដោយសារមានការគួបផ្សំ ពីការរៀបចំសង្ក្រាន នៅមន្ទីរវប្បធម៌ ដែលរៀបចំដោយរដ្ឋបាលខេត្ត ដឹកនាំលេងល្បែងកំសាន្តដោយ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្ត លោក លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករផងដែរ។ ទន្ទឹមនឹងនោះ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ក៏មានចូលរួមរៀបចំសណ្ដាប់ធ្នាប់ ការពារសន្តិសុខ យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកកំសាន្តក្នុងខេត្ត ឲ្យមានភាពកក់ក្ដៅផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា