វ៉ាស៊ីនតោន ៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានកាលពីថ្ងៃចន្ទថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ប្រសិនបើកូរ៉េខាងជើង នៅតែបន្តធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរផ្សេងៗ ខណដែលប្រទេសទាំង ២ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ទោះបីជាមានការតវ៉ាពីកូរ៉េខាងជើងថាពួកគេគួរតែត្រូវបានលុបចោលក៏ដោយ។ការព្រមាននេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងនូវមីស៊ីលប្រភេទថ្មី កាលពីថ្ងៃសៅរ៍ ក្នុងកម្ពស់ប្រហែល ២៥ គីឡូម៉ែត្រ និងហោះបានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ។លោក Sung Kim តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu Duk នៅទីក្រុងសេអ៊ូល ដើម្បីបំភ្លឺពីទង្វើបង្កហេតុនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបផងដែរ។ ភាគីទាំង ២ បានសង្កត់ធ្ងន់ថា យើងនៅតែបារម្ភចំពោះការសាយភាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងការធ្វើតេស្តផ្សេងៗ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា