ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំវឌ្ឍនភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ ចាប់ពីកុមារដល់មនុស្សចាស់ នៅទូទាំងខេត្ត
Wed,20 April 2022 (Time 11:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 394នាក់)

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការចាកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ អភិបាលស្រុក/ក្រុងទាំង៧ ប្រធានប្រតិបត្តិស្រុក/ក្រុងទាំង៧នៃមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះភាពជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងនិងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំ លើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំ យើងជាក់ជាមិនខាន។

ឯកឧត្តមបណ្ឌិត បានធ្វើការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការសម្រសម្រួល ដល់យុទ្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិនថាថ្ងៃឈប់សម្រាក់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី៣ឆ្នាំ ឡើងទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ ”៣ការ ពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៅភូមិសាស្រ្តខេត្តត្បូងឃ្មុំបន្តទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមគ្រូពេទ្យស្រុកប្រតិបត្តិ និងក្រុមគ្រូពេទ្យរបស់ឯកឧត្តម ហ៊ុន ម៉ានី ចាក់ ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់ដូសជម្រុញ រឺដូលទី១ សូមអញ្ជើញពួកគាត់មកទទួលការចាក់វ៉ាក់សាំងអោយបានគ្រប់គ្នាផងដែរ។

បើតាមការបញ្ជាក់ពីលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១មានចំនួនសរុប៦២២,៧៩៤នាក់ ចាក់លើកទី២មានចំនួនសរុប ៥៧៦,៩២៦នាក់ ចាក់លើកទី៣ មានចំនួនសរុប២៧៧,៤០៤នាក់ ចាក់លើកទី៤ មានចំនួនសរុប១៣,៤៩៧នាក់។ ក្នុងនោះ កុមារអាយុ០៣ដល់ក្រោម០៥ឆ្នាំ ចាក់លើកទី១ សរុបចំនួន១១,៤៩៤នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
522 នាក់
ម្សិលមិញ :
1006 នាក់
សប្តាហ៍នេះ :
6423 នាក់
ខែនេះ :
36055 នាក់
3 ខែនេះ :
83772 នាក់
សរុប :
908467 នាក់