ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះបានអំពាវនាវកុំឲ្យកើតមានអំពើហិង្សាណាមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវផងដែរឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នាដោយសេរី ហើយបើស្រទ្បាញ់គណបក្សណា បេក្ខជនណា ត្រូវបោះឆ្នោតឲ្យគណបក្សនិងបេក្ខជននោះទៅ។ ប៉ុន្តែសម្តេចប្រាប់ថា បើគណបក្សប្រជាជនឈ្នះឆ្នោតដឹកនាំប្រទេស គឺគណបក្សណាក៏អាចរស់នៅជាមួយដោយសុខសប្បាយបានដែរ។ការប្រកាសនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ សម្តេចបញ្ជាក់បន្ថែមថា សម្តេចនឹងមិនធ្វើការឃោសនាបោះឆ្នោតនោះទេ គឺទុកឲ្យឃុំសង្កាត់ធ្វើការឃោសនាចុះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា