ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ថង សាវុន អញ្ជើញទទួលថវិកាពីសប្បុរសជន ក្នុងពិធីអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២
Sat,23 April 2022 (Time 04:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 444នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមមានវត្តមាន លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិកសមាជិកាគណៈកម្មាធិការសាខា រួមនឹងសប្បុរសជននានាមួយចំនួនទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ពិធីប្រគល់-ទទួលថវិកាពីសប្បុសជននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឈានឆ្ពោះទៅរកការប្រារព្ធអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ” ទាំងអស់គ្នារួមជាកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហានានា និងបន្តពង្រឹងភាពធន់សហគមន៍ ” ។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គភាពអគ្គិសនីខេត្តមណ្ឌលគិរី ក៏ដូចជាសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការកៀរគររកមូលនិធិពីសប្បុរសជនក្នុងស្រុក និងក្រៅខេត្ត គ្រប់មជ្ឈដ្ឋាន។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់នេះ សាខានឹងយកទៅចាត់ចែងទៅតាមគោលការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយជនរងគ្រោះ និងអ្នកដែលត្រូវការជំនួយជាចាំបាច់។

បន្ថែមលើសនេះ ឯកឧត្តម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង នៅតាមបណ្តាក្រុង/ស្រុក ដែលបានកំណត់ជូនប្រជាពលរដ្ឋ ហើយត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1002 នាក់
ម្សិលមិញ :
2575 នាក់
សប្តាហ៍នេះ :
9604 នាក់
ខែនេះ :
33437 នាក់
3 ខែនេះ :
124647 នាក់
សរុប :
1349429 នាក់