ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី
Mon,25 April 2022 (Time 07:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 351នាក់)

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ វ៉ាក់សាំង Covid 19 ប្រភេទអាស្ត្រាហ្សេនីកានេះ បានដឹកមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ហើយវ៉ាក់សាំងនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការចាក់ជូនដល់ប្រជាពលរដ្ឋជាដូសជំរុញ។

ការចាក់វ៉ាក់សាំងកូវីដ១៩ វ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ សម្រាប់ប្រទេសកម្ពុជា ដែលធ្វើប្រជាជនកម្ពុជា មានភាពសុំា រហូតដល់មានការសម្រេចលុបចោល កាតាព្វកិច្ចពាក់ម៉ាស នៅខេត្តចំនួន៤នាពេលថ្មីៗកន្លងមកនេះផងដែរ ។

យោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លទ្ធផលចាក់វ៉ាក់សាំង គិតចាប់ពីអាយុចាប់ពី៣ឆ្នាំឡើងទៅ ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មាន៩៣,០៤%៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
165 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2681 នាក់
ខែនេះ :
17997 នាក់
3 ខែនេះ :
67832 នាក់
សរុប :
862047 នាក់