ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តដែលឈរជើងនៅស្នាក់ការត្រពាំងធ្មា ក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក
Mon,25 April 2022 (Time 08:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 376នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូនានា និងអាជ្ញាធរស្រុក នាថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើងនៅស្នាក់ការត្រពាំងធ្មា ក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដល់បងប្អូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចដើរល្បាត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិនានាក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី រួមទាំងការជំរុញនិងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ជាពិសេស ការរក្សានូវសាមគ្គីភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមចំណែក នូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេស ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រសើរឡើង។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ ដល់មន្រ្តីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ការចុះបង្ក្រាប និងទប់ស្កាត់ នូវបទល្មើសនានា ដូចជាការ៖ កាប់រុករានដីព្រៃព្រៃឈើ យកធ្វើជាកម្មសិទ្ធិ ការបរបាញ់សត្វព្រៃ និងបទល្មើសផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ការប្រើប្រាស់ធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។

លោក ប៉ែន ភក្រ្តា នាយកដែនជម្រកសត្វព្រៃស្រែពក បានឲ្យដឹងថា ដែនជម្រកសត្វព្រៃស្រែពក បានចេញអនុក្រិតបង្កើតឡើង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីសរុប ៣៧២.៩៧១ហិកតា បែកចែកជា ៤តំបន់ រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។ លោកបញ្ជាក់ថា ស្នាក់ការប្រចាំការមានចំនួន ១១ស្នាក់ការ ក្នុងនោះមានស្នាក់ការធំសម្រាប់បណ្តុះបណ្តាល ១កន្លែង មានមន្រ្តីឧទ្យានុរក្សចំនួន ១៩នាក់ ភ្នាក់ងារល្បាត ២៦នាក់ , មធ្យោបាយ មានទូក ៦គ្រឿង ម៉ូតូ ៣៦គ្រឿង និងវិទ្យុទាក់ទង ៤កន្លែង និងបានចុះបង្ក្រាប ទប់ស្កាត់ នឹងរឹបអូសបទល្មើសជាច្រើនករណី និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមនិតីវិធីច្បាប់។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ក្នុងដែនជម្រកសត្វព្រៃស្រែពក សម្រាប់ដោះស្រាយការហូបចុកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
963 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9485 នាក់
ខែនេះ :
29841 នាក់
3 ខែនេះ :
93644 នាក់
សរុប :
964937 នាក់