ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ចុងសប្ដាហ៍ទី៣ ខែមេសាកម្ពុជាទទួលបានភ្ញៀវជិត៣៣ម៉ឺននាក់
Mon,25 April 2022 (Time 08:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 457នាក់)

ភ្នំពេញ ៖ នាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣២៧,២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១១,៥៥១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៧១៩នាក់ ហើយបើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយច្រើនទៀត។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់
* ខេត្តបាត់ដំបង ៤១,៦៦៧នាក់
* ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់
* រាជធានីភ្នំពេញ ៣០,៨៩៥នាក់
* ខេត្តកំពត ២៦,៦៤៤នាក់
* ខេត្តកែប ២៥,២៨៥នាក់
* ខេត្តសៀមរាប ២២,៦៩៣នាក់។

ចំនួនភ្ញៀវប្រមាណជិត៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។ បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅតាមតំបន់មួយចំនួន ប្រជាពលរដ្ឋបានបន្តកម្សាន្តសប្បាយ និងរៀបចំពិធីឆ្លងចូលឆ្នាំនៅតាមវត្តអារាមនានារហូតដល់ចុងសប្តាហ៍នេះ។

ភាគច្រើននៃភ្ញៀវក្នុងសប្តាហ៍នេះ គឺជាភ្ញៀវក្នុងរាជធានីខេត្តនីមួយៗផ្ទាល់ ដោយប្រជាពលរដ្ឋភាគច្រើនបានដើរកម្សាន្តតាមបណ្តាខេត្តរួចហើយកាលពីឱកាសពិធីបុណ្យចូលឆ្នាំ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋខ្លះ ពិសេសអ្នកភ្នំពេញដែលខកខានមិនបានដើរលេងនាឱកាសចូលឆ្នាំដោយសារពួកគាត់មិនចង់ជួបជុំកកកុញមនុស្សច្រើន បានចេញដើរកម្សាន្តនាចុងសប្តាហ៍នេះ ពិសេសគោលដៅខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតជាដើម។

ទោះបីចប់ពិធីបុណ្យចូលឆ្នាំ ក្រសួងទេសចរណ៍ក៏នៅតែជំរុញឲ្យមន្ទីរទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្ត SOP ទប់ស្កាត់ជំងឺកូវីដ-១៩ និងការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកនាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
371 នាក់
ម្សិលមិញ :
746 នាក់
សប្តាហ៍នេះ :
8110 នាក់
ខែនេះ :
32043 នាក់
3 ខែនេះ :
121306 នាក់
សរុប :
1357623 នាក់