ខេត្តមណ្ឌលគិរី ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរីសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងអង្គការដៃគូនានា បានប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ«រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» នៅសាលាស្រុកកែវសីមា ក្រោមមានវត្តមាន លោក យិន សុខឡេង អភិបាលរងស្រុកកែសីមា លោក វេជ្ជបណ្ឌិត ឡេក សុវណ្ណរ័ត្ន តំណាង ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងកងកម្លាំងប្រដាប់អាវុធ អង្គការដៃគូនានា រួមទាំងលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ២៥០នាក់ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។លោក វិជ្ជបណ្ឌិត ឡេក សុវណ្ណរត្ន បានឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែងពីមន្ត្រីជំនាញក្រោមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងត្រឹមឆ្នាំ២០២៥ឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងបានស្វែងរកសេវាព្យាបាលបានទាន់ពេលវេលា។ អ្វីដែលជាការកត់សម្គាល់ ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២១កន្លងទៅបានថយចុះ នៅជំងឺប្រភេទគ្រុនចាញ់ P.falciparum ៥៦% បើធៀបឆ្នាំ២០២០ និងP.vivaxកើនឡើង៥៨%។លោកវិជ្ជបណ្ឌិត បន្តថាឆ្នាំ២០២១ ករណីគ្រុនចាញ់បានកើតរាយប៉ាយពេញខេត្តមណ្ឌលគិរី ពិសេសស្រុកកែវសីមាន ដែលមានជំងឺនេះខ្ពស់ជាងគេ កើតលើមនុស្សអាយុចន្លោះពី១៥ទៅ៤៩ឆ្នាំប្រមាណជា៨០%។យោងតាមរបាយការណ៍ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថាប្រទេសកម្ពុជាធ្លាប់មានករណីជំងឺគ្រុនចាញ់ជាង១៧ម៉ឺនករណីឈឺ នាទស្សវត្តឆ្នាំ៨០ និងសម្លាប់មនុស្សជិត១ពាន់នាក់។ ឆ្នាំ២០១៨ករណីស្លាប់ដោយជំងឺនេះ លែងមានរហូតដល់បច្ចុប្បន្ន បានន័យថាសម្រចជោគជ័យមុនផែនការឆ្នាំ២០២០។ ឆ្នាំ២០២១ជំងឺគ្រុនចាញ់កើតឡើង៤២៧៩ករណីឈឺ ដែលចំនួនករណីបានបន្តថយចុះ៥៤% បើធៀបឆ្នាំ២០២០ មាន៩២៣៤ករណី។នាពេលកន្លងទៅសម្តេចអគ្គមហាសេនាបតីហ៊ុនសែននាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រិតលេខ១៥៧អនក្រ.បករបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៦កញ្ញាឆ្នាំ២០០៩ ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា និងយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយអស់ពីប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៥ខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា