(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង បានលើកឡើងថា ដោយសារមានការគិតគូរ និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ប្រជាជនមានជីវភាពល្អប្រសើរ និងប្រទេសមានសុខសន្តិភាព។ក្នុងឱកាសអញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំភុន ស្រុកសេសាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង បានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងខេត្តស្ទឹងត្រែងមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងសមិទ្ធផលសំខាន់ដែលបានកើតឡើងក្នុងមូលដ្ឋាន រួមទាំងផ្លូវស្ពានធំឆ្លងកាត់ទន្លេ ដោយតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តផ្សេងៗទៀត។លោកក៏បានពន្យល់ដល់សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ឲ្យយល់ពីតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់រៀនមានជីវិត។គួរជម្រាបថា លោក សុវណ្ណ ពិសេដ្ឋ ប្រធាគណៈកម្មាធិការគណបក្សស្រុកសេសាន បានឲ្យដឹងថា អគារគណបក្សប្រជាជនកម្ពុជាឃុំកំភុន ដែលបានសូត្រមន្តដាក់ឲ្យប្រើប្រាស់នាពេលនេះជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានទំហំ៦ម៉ែត្រ គុណ៩ម៉ែត្រ និងមានសម្ភារៈមួយចំនួនទៀត ដូចជា តុធ្វើការ តុប្រជុំ និងកៅអីសម្រាប់អង្កុយធ្វើការ និងប្រជុំផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា