ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
នាយករដ្ឋមន្រ្តីឥណ្ឌាព្រមានពីហានិភ័យនៃអគ្គិភ័យ ដោយសារតែរលកកម្តៅកើនឡើងខ្ពស់
Fri,29 April 2022 (Time 08:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 469នាក់)

ញូដេលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ព្រមានថា ប្រទេសរបស់លោកកំពុងក្តៅខ្លាំង ដែលបង្កើនហានិភ័យនៃអគ្គិភ័យ ខណៈដែលរលកកំដៅបានវាយប្រហារតំបន់ជាច្រើន និងកន្លែងចាក់សំរាមបានឆេះនៅជាយក្រុង។ នេះបើយោងតាមសារព័ត៌មាន Reuters។

លោក Modi បានបញ្ជាក់ដូច្នេះថា យើងកំពុងឃើញការកើនឡើងនៃឧប្បត្តិហេតុអគ្គិភ័យនៅកន្លែងផ្សេងៗគ្នាទាំងនៅក្នុងព្រៃ អគារសំខាន់ៗ និងនៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

រដ្ឋធានីញូដេលី សីតុណ្ហភាពបានហក់ឡើងលើស៤០អង្សារសេអស់រយៈពេលជាច្រើនថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងប្រហែល ៤៤អង្សារសេ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយនឹងកំដៅរដូវក្តៅដ៏ខ្ពស់នៅតែកើតមានឡើង មុនពេលភ្លៀងមូសុងត្រជាក់មកដល់ក្នុងខែមិថុនាខាងមុខ។

សូមជម្រាបថា កំដៅខ្លាំងបានបោកបក់ពាសពេញតំបន់ធំៗនៃប្រទេសឥណ្ឌា និងប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សជាង១ពាន់លាននាក់ប្រឈមនឹងហានិភ័យ នៃផលប៉ះពាល់សុខភាពទាក់ទងនឹងកំដៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
371 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8070 នាក់
ខែនេះ :
32539 នាក់
3 ខែនេះ :
121007 នាក់
សរុប :
1358265 នាក់