ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈកម្មការទី១០នៃព្រឹទ្ធសភា និងរដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈមនានា និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
Fri,29 April 2022 (Time 09:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 513នាក់)

ខេត្តស្ទឹងត្រែង ៖ គណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាបើកការប្រជុំដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជាមួយរដ្ឋបាលខេត្ត គោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់រដ្ឋបាលស្រុក និងខេត្ត ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា ផងដែរ ។

ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុននាង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែង និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត ព្រមទាំងការអនុវត្តច្បាប់។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ រួមនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសចូលរួមទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យបានល្អបំផុត។

ដោយឡែកចំពោះបញ្ហាប្រឈមនិងសំណូមពរនានាដែលអាជ្ញាធរខេត្ត ពុំអាចដោះស្រាយបាន ប្រតិភូគណៈកម្មការទី១០នៃព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការដោះស្រាយឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរបស់រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់ប្រភេទ ជាពិសេសពង្រឹងវិធានការអប់រំបង្ការ និងទប់ស្តាប់ដែលធ្វើឲ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
331 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8030 នាក់
ខែនេះ :
32499 នាក់
3 ខែនេះ :
120967 នាក់
សរុប :
1358225 នាក់