ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានក្រុមហ៊ុនចំនួន២បានមកវិនិយោគលើវិស័យរ៉ែ ក្នុងស្រុកកែវសីមា ក្នុងនោះគឺក្រុមហ៊ុនរ៉េនីហ្សង់ និងក្រុមហ៊ុនរ៉ុងឆេង ក្រុមហ៊ុនទាំង២នេះគឺសុទ្ធតែវិនិយោគលើអាជីវកម្មរ៉ែមាស ហើយក្រុមហ៊ុនរ៉ុងឆេងមិនទាន់បានដំណើរអាជីវកម្មនោះទេ ដោយកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអាគាររដ្ឋបាល ដូចនេះមានតែក្រុមហ៊ុនរ៉េនីហ្សង់មួយប៉ុណ្ណោះដែលកំពុងដំណើរអាជីវកម្មចម្រាញ់រ៉ែមាស ។លោក សាន់ ដារិទ្ធិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍វិស័យរ៉ែនៅខេត្តមណ្ឌលគិរី ថ្មីៗនេះមានក្រុមហ៊ុនចំនួន២ បានចុះមកពិនិត្យនិងធ្វើបុរេសេនានៅស្រុកកែវសីមា ផ្ដោតទៅលើរ៉ែមាស។ប្រធានមន្ទីរបន្តថា ក្រុមហ៊ុនរ៉េនីហ្សង់បានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាស ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ រហូតដល់នេះ និងអាចចម្រាញ់រ៉ែមាសបានចន្លោះពី៦០គីឡូក្រាម ទៅ៨០គីឡូក្រាម ក្នុង១សប្តាហ៍ ហើយករណីពិសេសអាចផលិតបាន១០០គីឡូក្រាមក្នុង១ខែក៏មាន ដោយសរុបរយៈពេលជិត១ឆ្នាំមកនេះ ក្រុមហ៊ុនរ៉េនីហ្សង់ចម្រាញ់មាសបានប្រមាណ ២តោន ៧០គីឡូក្រាម ។លោក សាន់ ដារិទ្ធិ បញ្ជាក់ថា ទៅលើការអភិឌ្ឍន៍វិស័យរ៉ែក្នុងខេត្តមណ្ឌលគិរី ក៏បានជួបប្រទះនិងការលំបាកខ្លះ ដោយខ្វះមន្ត្រីដើម្បីចុះពិនិត្យតាមក្រុមហ៊ុនធ្វើអាជីវកម្ម និងបង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ប៉ុន្តែចំណុចនេះមិនអាចបន្ទោសរាជរដ្ឋាភិបាលបានទេ ព្រោះប្រទេសកម្ពុជាបានជួបវិប្តត្តិកូវីដ១៩កន្លងមក ដោយរាជរដ្ឋាភិបាលក៏ត្រូវកាត់បន្ថយការចំណាយ ការជ្រើសរើសបុគ្គលិក ។ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យដៃគូវិនិយោគទាំងក្នុងនិងក្រៅប្រទេស គួរចូលមកពិនិត្យសិក្សាធ្វើអាជីវកម្មនៅខេត្តមណ្ឌលគិរី ព្រោះមណ្ឌលគិរីសម្បូរធនធានធម្មជាតិជាច្រើន ពិសេសគឺធនធានរ៉ែតែម្ដង ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងគិតគូរបញ្ជូនក្រុមហ៊ុនចំនួន០៤ មកសិក្សាវិនិយោគលើវិស័យរ៉ែនៅខេត្តមណ្ឌលគិរីបន្ថែមទៀតផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា