ខេត្តកំពង់ចាម ៖ ឥស្សរជនកំពូលជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបូជាផ្កា ផ្តល់កិត្តិយសផ្តល់ព្រះធរណី ជាកិច្ចបច្ឆាមរណៈ ជូនចំពោះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល ៣ថ្ងៃ រួចមក នៅវេលាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមគ្រួសារសព រៀបចំពិធីដង្ហែចេញពីគេហដ្ឋាននៃសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា