ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រតិភូសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិលចំនួន៤ខេត្ត ចូលរួមប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៥
Tue,10 May 2022 (Time 07:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 306នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៥ នៅរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឯ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកភូមិភាគ៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល, គណៈប្រតិភូសវនកម្មផ្ទៃក្នុងផ្នែកសន្តិសុខសាធារណៈ, គណៈប្រតិភូសវនកម្មផ្ទៃក្នុងផ្នែកពន្ធនាគារ, លោក លោកស្រី អភិបាលខេត្តចំនួន ០៤ រួមមាន មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង អភិបាលក្រុង/ស្រុក និងមន្រ្តីជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគ៥ គោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានឲ្យបានទូលំទូលាយកតាមលិខិតបទដ្ឋានគតិយុត្ត ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពសន្សំសំចៃលើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងប្រតិបត្តិការផ្សេងៗទៀត របស់អង្គភាពស្ថិតនៅក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
582 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6354 នាក់
ខែនេះ :
32604 នាក់
3 ខែនេះ :
69499 នាក់
សរុប :
759742 នាក់