ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA និងនិទ្ទេសB នៅខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានជ័យលាភីនិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២២នេះ។ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេច តេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំទាំងបរិមាណ និងគុណភាព។ ឯកឧត្តម បញ្ជាក់ថា សិស្សានុសិស្សទាំងអស់ ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ក្នុងការចាប់យកមុខជំនាញ ដើម្បីបន្តការសិក្សា និងត្រឡប់មកមប្រើការងារនៅខេត្តមណ្ឌលគិរីយើងវិញ ព្រោះខេត្តមណ្ឌលគិរី ជាខេត្តមួយពោរពេញដោយមានសក្តានុពលលើវិស័យទេសចរណ៍ ហើយរាជរដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ឯកឧត្តម ក៏បានចូលរួមសោកស្តាយចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ និងបានលើកទឹកចិត្តដល់ពួកគាត់ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សា គឺត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំបន្តបន្ទាប់។ ឯកឧត្តម បន្ថែមថា សិស្សជ័យលាភី ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនឲ្យបានជាប់ជាប្រចាំទាំងខាងចំណេះដឹង ចំណេះធ្វើ ខាងសីលធម៌សុជីវធម៌ សម្រាប់យកទៅប្រើប្រាស់ឲ្យបានជាគុណប្រយោជន៍ ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង និងសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ។នាឱកាសនោះ ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយទៀត សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេសA នឹងឧបត្ថម្ភម៉ូតូ ទោះបីជាប់ប៉ុន្មាននាក់ ក៏ដោយ។ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ បានឧបត្ថម្ភដល់សិស្សនិទ្ទេសA ជាបេក្ខជនចំនួន១នាក់ ទទួលបានម៉ូតូម៉ាក់ Honda Dream ស៊េរីឆ្នាំ២០២២ ចំនួន០១គ្រឿង មួកសុវត្ថិភាព ១សម្រាប់ សៀវភៅវចនានុក្រមខ្មែរ ១ក្បាល ដោយឡែក សិស្សានុសិស្សប្រឡងជាប់និទ្ទេសB ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ វចនានុក្រមខ្មែរ ១ក្បាល និងថវិកា ១០ម៉ឺនរៀលផងដែរ។សូមបញ្ជាក់ថា សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នេះនៅខេត្តមណ្ឌលគិរី មានសិស្សសរុបចំនួន ៤៥៥នាក់ ស្រី ២៤៥នាក់ ប្រឡងជាប់ ៣៧៩នាក់ ស្រី២០៨នាក់ ក្នុងនោះ សិស្សជាប់និទ្ទេសA ចំនួន ១នាក់ជាបេក្ខជន សិស្សដែលប្រឡងជាប់និទ្ទេសB មានចំនួន១៩នាក់ និទ្ទេសC ៧៣នាក់ និទ្ទេសD ១៥៩នាក់ និងនិទ្ទេសE ១២៧នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា