ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តមណ្ឌលគិរី (គ.ស.អ.ខ) ពីឆ្នាំ២០២២-២០២៤
Thu,12 May 2022 (Time 07:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 264នាក់)

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តមណ្ឌលគិរី (គ.ស.អ.ខ) ចាប់ពីឆ្នាំ២០២២-២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក លោកស្រីអភិបាលរងខេត្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត និង អភិបាល អភិបាលរងក្រុង ស្រុកទាំង៥ ចូលរួមតាមប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីការបង្កើតគណ:បញ្ជាការឯកភាពសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តមណ្ឌលគិរី (គ.ស.អ.ខ) ចាប់ពី ២០២២-២០២៤ គឺដើម្បីធានាអោយដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ព្រមទាំងធានាបាននូវលទ្ធផលនៃការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទោះបីជាការបោះឆ្នោតកន្លងមក មិនមានបញ្ហាសន្តិសុខធន់ធ្ងន់គួរឲ្យកត់សម្គាល់ក្ដី ក៏សូមឲ្យកងកម្លាំងដែលរក្សាសន្តិសុខតាមមណ្ឌលបោះឆ្នោត ពង្រឹងវិន័យ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ។ ម្យ៉ាងទៀតកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត និងឃុំ-សង្កាត់ ដើម្បីចែករំលែកព័ត៌មាន រួមគ្នាដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ធានាអោយការបោះឆ្នោតប្រព្រឹត្តទៅជាប្រក្រតី ។

លោក គិន ជាន ប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ គាំទ្រដល់ និងធានាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ។ លោកក៏បានសំណូមពរដល់អង្គប្រជុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមិនមានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណខូច បាត់ ឬ ផុតសុពលភាព ត្រូវទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោតនៅសាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យពួកគាត់មានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
516 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6288 នាក់
ខែនេះ :
32538 នាក់
3 ខែនេះ :
69433 នាក់
សរុប :
759676 នាក់