ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសផ្លាស់ប្ដូរមុខតំណែង និងជូនប័ណ្ណសសើរដល់មន្ត្រីមានស្នាដៃក្នុងការបំពេញភារកិច្ច
Thu,12 May 2022 (Time 07:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 300នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១០ ឧសភា ២០២២ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានរៀបចំពិធីផ្លាស់ប្ដូរតំណែង ប្រគល់ប័ណ្ណសរសើរជូនយោធិន និងបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញកងរាជអាវុធហត្ថខេត្តប្រចាំឆមាសទី១ ដល់សិក្ខាកាមប្រមាណ៥០នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហែម ប៉ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។

លោកឧត្តមសេនីយ៍ត្រី ហែម ប៉ូណារ៉ែល បានផ្ដាំផ្ញើដល់នាយទាហានដែលទើបតែទទួលបានតំណែងថ្មី ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនបម្រើជាតិមាតុភូមិ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែតម្រង់ទិស ដល់យោធិនទាំងអស់ ឱ្យគោរពវិន័យ មានសីលធម៌ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មានប្រសាសន៍បន្តថា អាវុធហត្ថទាំងអស់ ត្រូវរក្សាសុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសចូលរួមការពារក្នុងអំឡុងថ្ងៃបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។

ដោយឡែកចំពោះសិក្ខាកាម ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ អំពីមូលដ្ឋានគ្រឹះ ពីគ្រូបង្គោល ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការងារទៅថ្ងៃក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
247 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6019 នាក់
ខែនេះ :
32269 នាក់
3 ខែនេះ :
69164 នាក់
សរុប :
759407 នាក់