ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកឧកញ៉ា រតនៈ សម្បត្តិ និងលោកជំទាវបរិច្ចាគថវិកា ២០.០០០ដុល្លារជូនសាខាខេត្តព្រះសីហនុ កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៩
Sat,14 May 2022 (Time 08:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 506នាក់)

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា រតនៈ សម្បត្តិ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាកថវិកា ចំនួន ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារ) ជូនដល់សាខាខេត្តព្រះសីហនុ កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ »។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យ ចំពោះ លោកឧកញ៉ា រតនៈ សម្បត្តិ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៩ ទិវា ៨ ឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
240 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2756 នាក់
ខែនេះ :
18072 នាក់
3 ខែនេះ :
67907 នាក់
សរុប :
862122 នាក់