ខេត្តស្វាយរៀង ៖ សត្វគោញីឈ្មោលចំនួន៧ក្បាលបានងាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ខណៈហ្វូងសត្វគោទាំងនោះបានដើរឆ្លងថ្នល់ហើយក៏ត្រូវរថយន្តដឹកកម្មកររោងចក្របើកបុកទាំងកំរោល ។សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ១៥ និង៣៥ នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីរថយន្តបុកគោលើផ្លូវជាតិលេខ០១Km ១២៧/១២៨ ស្ថិតក្នុងភូមិបាក់រនាស់សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀងខេត្តស្វាយរៀង ។ប្រភពដដែលបានឲ្យដឹងថាៈ រថយន្ដបង្កម៉ាក្ស HYUNDAI ពណ៏ លឿងខ្ចី-ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ៣E ៥៣២៨ បើកបរដោយឈ្មោះ សេង វិទ្យា ភេទ ប្រុស អាយុ ២៩ មុខរបរ បើកបរ រស់នៅភូមិ រកា ឃុំ ដូនស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច អ្នកបើកបរគ្មានរបួស រថយន្ត ខូចខាតធ្ងន់ ។ ចំណែកគោ០៧ក្បាល ញី០៦ ឈ្មោល ០១ ដើរឆ្លងផ្លូវពីជើងទៅត្បូង ងាប់នៅនិងកន្លែងកើតហេតុ ។ក្រោយកើតហេតុសត្វគោទាំង៧ក្បាលនោះត្រូវបានសមត្ថកិច្ចយកទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងយកទៅរក្សាទុកដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា