ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវកៅស៊ូចម្ងាយ១៣,៣០គីឡូម៉ែត្រ
Fri,20 May 2022 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 357នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវមួយខ្សែ ដែលកាត់ស្រុក២ គឺស្រុកចិត្របុរី និងក្រុងក្រចេះ ដែលមានចម្ងាយ ១៣,៣០ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ។

ពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត ,លោក លោកស្រីជាអភិបាល អភិបាលរងស្រុក ក្រុង ,លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត , លោកមេបញ្ជាការ បញ្ជាការរង កងកម្លាំងទាំងបីប្រភេទ រួមអាជ្ញាធរទាំងពីរស្រុក ក្រុង ព្រមទាំងប្រជាពលរដ្ឋទាំងពីរស្រុក ក្រុងជាច្រើនរយនាក់ផងដែរ។

ក្នុងពិធីនេះ លោក សេក ប៊ុនហេង គណៈអភិបាលក្រុងក្រចេះ អញ្ជើញឡើងធ្វើគារវកិច្ចស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺលក្ខណៈល្អប្រសើរ ជូនឯកឧត្តមអភិបាលខេត្ត គណៈអធិបតី និងជូនអង្គពិធីទាំងមូលបានជ្រាបផងដែរ ។

ជាមួយគ្នានេះ លោក ជាវ ហាវ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តក្រចេះបានបញ្ជាក់ផងដែរថា កំណាត់ផ្លូវមួយនេះតាមការសិក្សារបស់ក្រុមបច្ចេកទេស និងក្រុមជំនាញមានលក្ខណៈលំបាកស្មុគស្មាញច្រើនទម្រាំកសាងបានជាលក្ខណៈផ្លូវក្រាលកៅស៊ូ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនប្រជាពលរដ្ឋនាពេលនេះ ។ លោកបន្ថែមថា ផ្លូវក្រាលកៅស៊ូដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១៣,៣០ គីឡូម៉ែត្រ ជាថវិកាជាតិ ដែលភ្ជាប់ក្នុងទឹកដីស្រុកចិត្របុរី និងក្រុងក្រចេះ ។

ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តក្រចេះក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះដែរថា ដោយបងប្អូនយើងទាំងអស់គ្នា មានថ្នាក់ដឹកនាំល្អប្រកបដោយគតិ្តបណ្ឌិត និងគិតគូរផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាយករដ្ឋមន្រ្តីដឹកនាំប្រទេស និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ នៅក្នុងរយៈពេលជិតពីឆ្នាំមកនេះ សម្តេចបានគិតគូរខ្ពស់ពីសុខមាលភាព និងសុខភាពដល់ពុក ម៉ែ បងប្អូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ បានដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបន្តថា ក្នុងរយៈជិត២ខែនេះ គឺពុំមានអ្នកឆ្លងច្រើនទេ ខុសពីប្រទេសជិតខាងយើង គឺមានអ្នកឆ្លងមេរោគរាតត្បាត នៃជំងឺ កូវីដ-១៩ នេះនៅចំនួនច្រើននៅឡើយមកទល់ពេលនេះ។ ទន្ទឺមនោះ ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវការសួរសុខទុក្ខចំពោះពុកម៉ែ បងប្អូន ពីសម្តេចតេជោសែន និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូរនិងផ្តាំផ្ញើសួរសុខទុក្ខបងប្អូន តាមក្រុមការងារ និងតាមរយៈថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានមកជួបបងប្អូន មិនថា នៅជិតឬ ឆ្ងាយ និយាយរួមសម្តេច មិនទុកចោលឱ្យបងប្អូនណាម្នាក់ឈឺ ឬអត់អាហារ ដោយអាជ្ញាធរមិនដឹងមិនឮនោះឡើយ។

ឯកឧត្តមបន្តទៀតថា សម្តេចទាំងទ្វេក៏អរគុណ យ៉ាងធំធេង ចំពោះបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ដោយឡែកបងប្អូននៅក្នុងខេត្តក្រចេះទាំងមូល ដែលបានខិតខំ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកប ដោយជោគជ័យ និងមានការកោតសរសើរ ពីបណ្តាប្រទេសលើពិភពលោកផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តបានពាំនាំ និងចែកជូននូវសារ៉ុង ម្នាក់មួយផងដែរ ទុកជាអានុស្សាវរីយ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
624 នាក់
ម្សិលមិញ :
1006 នាក់
សប្តាហ៍នេះ :
6525 នាក់
ខែនេះ :
36157 នាក់
3 ខែនេះ :
83874 នាក់
សរុប :
908569 នាក់